ព័ត៌មានទាន់ហេតុការណ៍៖

មេឃកំពុងភ្លៀងខ្លាំង​..! រថយន្តទំនេីបMerserdes ពន្លះក្បាលនាគថ្មពុះចែកទ្រូងផ្លូវរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

    ភ្នំពេញ ៖ បុរសម្នាក់បានបេីករថយន្តស៊េរីទំនេីបម៉ាក Merserdes មួយគ្រឿងទាំងមេឃ កំពុងភ្លៀងខ្លាំងក៏េរចង្កូតជ្រុលទៅបុករះក្បាលនាគថ្មពុះចែកទ្រូងផ្លូវបាក់បែកអស់ចំនួន៦កង់ ដោយបង្កឡេីងកាលពីវេលាម៉ោង ១០និង២០នាទីយប់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ជិតស្ពានកោះនរា ផ្លូវបេតុង សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ 

  បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាន ឲ្យដឹងថា មុនពេលកេីតហេតុគេឃេីញរថយន្ត ស៊េរីទំនេីបម៉ាក Mercerdes S500 ពណ៌ ខ្មៅ បានធ្វើដំណើរចេញពីទីក្រុងកោះពេជ្រ ឆ្លងស្ពានចូលទៅ ទីក្រុងកោះនរា ទិសដៅ ពីលិចទៅកេីត​ ខណៈមេឃកំពុងភ្លៀងខ្លាំង ហេីយរៀងលឿនផងនោះ និងសង្ស័យថាអ្នកបេីកបរមេីលផ្លូវមិនច្បាស់ទេីបធ្វើឲ្យអ្នកបេីកបរជ្រុលចង្កូតទៅបុកក្បាលនាគថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបាក់បែកអស់ចំនួន០៦កង់ រីឯរថយន្តបង្កបានរងការខូចខាត យ៉ាងដំណំទៅមុខលែងរួចផងដែរ ។ 

    ភ្លាមនោះ គេបានឃើញបុរសមួយក្រុមមាន គ្នាប្រមាណ៣នាក់ ទាំងអ្នកបេីកបរបានចុះទៅ កាច់យកផ្លាកលេខចេញពីរថយន្ដហេីយគេច ចេញទៅបាត់ស្រមោលអស់ ខណៈករណីនេះមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះឡេីយ ។

  ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងសហការជាមួយជំនាញចរាចរណ៍ធ្វេីការវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បណ្ដោះអាសន្នរង់ចាំដំណោះស្រាយតាមនីតិវិធី៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖