ព័ត៌មានទាន់ហេតុការណ៍៖

កម្មវិធីវេចនំអន្សម ក្រោមប្រធានបទ “អន្សមបុណ្យភ្ជុំ យុវជនសៀមរាប”

ចែករំលែក៖

ខេត្តសៀមរាប ៖ លោកឧត្ដមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំកម្លាំងក្រោមឧឱវាទ ចូលរួមនិងការពារសន្តិសុខកម្មវិធីវេចនំអន្សមក្រោមប្រធានបទ  “អន្សមបុណ្យភ្ជុំ យុវជនសៀមរាប” ក្រោមអធិបតីភាព លោក ប្រាក់ សោភណ្ឌ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងមានការចូលរួមពី មន្ទីរ ស្ថាប័នពាក់ព័ន្ធចំណុះខេត្តសៀមរាប សសយក ខេត្តសៀមរាប មគ្គុទ្ទេសទេសចរណ៍ កងកម្លាំងទាំងបីប្រភេទ និងមានភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលរួមជាច្រើន។ ពិធីនេះធ្វើនៅសួនច្បារព្រះអង្គចេកព្រះអង្គចម ក្រុងសៀមរាប ខេត្តសៀមរាប។

នៅរសៀលថ្ងៃទី២៨ កញ្ញា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះថា ៖ « អន្សមបុណ្យភ្ជុំ យុវជនសៀមរាប » ។

សូមទស្សនានិងចូលរួមកម្មវិធីវេចអន្សម ដែលរៀបចំដោយយុវជនខេត្តសៀមរាប ដែលនឹងធ្វើនៅបរិវេណសួនច្បារព្រះអង្គចេកព្រះអង្គចម ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ចាប់ពីម៉ោង៨:០០ព្រឹក ដល់១៧:០០ល្ងាច ថ្ងៃទី២៨ ដល់ ២៩ ខែកញ្ញា ឆ្នាំ២០២៤ ៕

ដោយ ៖ សិលា


ចែករំលែក៖