ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើងព្រមានអាមេរិកកុំឱ្យលេងសើចជាមួយរុស្ស៊ី

ចែករំលែក៖

ថ្ងៃនេះ (ថ្ងៃទី 29 ខែកញ្ញា) ប្រទេសកូរ៉េខាងជើងបាននិយាយថាជំនួយយោធាចំនួន 8 ពាន់លានដុល្លារដែលអាមេរិកផ្តល់ឱ្យអ៊ុយក្រែនគឺជា “កំហុសដ៏ធំធេង” ដោយនិយាយថានេះគឺជាការលេងសើចជាមួយមហាអំណាចនុយក្លេអ៊ែរ។

ប្រធានាធិបតីអាមេរិក លោក Joe Biden បានប្រកាសផ្តល់ជំនួយថ្មី ខណៈដែលប្រធានាធិបតីអ៊ុយក្រែន លោក Volodymir Zelensky បានធ្វើទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន ដើម្បីបញ្ចុះបញ្ចូលទីក្រុងវ៉ាស៊ីនតោន ឱ្យបន្តគាំទ្រ រួមទាំងអាវុធរយៈចម្ងាយឆ្ងាយ ដើម្បីឲ្យទីក្រុងគៀវអាចវាយប្រហាររុស្ស៊ីពីចម្ងាយដែលមានសុវត្ថិភាពជាង។
នៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយនៅថ្ងៃនេះ គីម យ៉ូជុង ប្អូនស្រីរបស់ប្រធានាធិបតីកូរ៉េខាងជើង គីម ជុងអ៊ុន បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនកំពុងបង្កើនជម្លោះនៅអ៊ុយក្រែន និងជំរុញឱ្យអឺរ៉ុបទាំងអស់ឈានដល់ចំណុចកំពូលនៃសង្គ្រាមនុយក្លេអ៊ែរ។
“សហរដ្ឋអាមេរិក និងលោកខាងលិចមិនគួរបដិសេធ ឬមើលស្រាលការព្រមានធ្ងន់ធ្ងររបស់រុស្ស៊ីឡើយ។ តើអាមេរិក និងលោកខាងលិចពិតជាអាចដោះស្រាយផលវិបាកនៃការលេងសើចជាមួយរុស្ស៊ី ដែលជាមហាអំណាចនុយក្លេអ៊ែរមែនទេ?
ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានព្រមានថា ទីក្រុងមូស្គូអាចប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើរុស្ស៊ីត្រូវបានវាយប្រហារដោយកាំជ្រួច ហើយនឹងចាត់ទុកការវាយប្រហារណាមួយរបស់អ៊ុយក្រែនមកលើរុស្ស៊ី ដោយមានការគាំទ្រពីមហាអំណាចនុយក្លេអ៊ែរជាការវាយប្រហាររួមគ្នា។
លោកស្រី Kim បាននិយាយថា “ការជួយលោក Zelensky បន្តដំណើរផ្សងព្រេងយោធារបស់គាត់ គឺជាល្បែងដ៏គ្រោះថ្នាក់ និងគ្មានការទទួលខុសត្រូវ ហើយការប្រកាសផ្តល់ជំនួយយោធាថ្មីចំនួន 8 ពាន់លានដុល្លារ គឺជាកំហុសដ៏គួរឱ្យភ្ញាក់ផ្អើលមួយ” ៕ ដោយ៖ ធីរីណា

រូប​ថត​៖ Reuters


ចែករំលែក៖