ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី ឌី សុខីទីឃាយុកោប្រគល់អណ្ដូងទឹកស្អាតមូលនិធិអ្នកឧកញ៉ាមហាភក្តីសប្បុរសភោគាធិបតី ហ៊ុន នាង មហាឧបាសិកា ឌី ប៉ុក និងអ្នកឧកញ៉ាព្រឹទ្ធិមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ឧបាសកលីន គ្រី

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ លោកស្រី ឌី សុខីទីឃាយុកោ ឧត្តមភរិយា លោក ហ៊ុន ម៉ានិត អញ្ជើញក្នុងពិធីប្រគល់អណ្ដូងទឹកស្អាតមូលនិធិអ្នកឧកញ៉ាមហាភក្តីសប្បុរសភោគាធិបតី ហ៊ុន នាង មហាឧបាសិកា ឌី ប៉ុក និងអ្នកឧកញ៉ាព្រឹទ្ធិមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ឧបាសកលីន គ្រីជូនបងប្អូនប្រជាពលរដ្ឋ នៅភូមិភាគឦសានខេត្តមណ្ឌលគិរី ។

សូមបញ្ជាក់ថា ៖ នៅថ្ងៃអាទិត្យ ទី២៩ ខែកញ្ញា ឆ្នាំ២០២៤ លោកស្រី ឌី សុខីទីឃាយុកោ ឧត្តមភរិយា លោក ហ៊ុន ម៉ានិត ជាប្រធានមូលនិធិអ្នកឧកញ៉ាមហាភក្តីសប្បុរសភោគាធិបតី ហ៊ុន នាង មហាឧបាសិកា ឌី ប៉ុក និងអ្នកឧកញ៉ាព្រឹទ្ធិមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ឧបាសកលីន គ្រីបានដឹកនាំក្រុមការងារធ្វើដំណើរមកកាន់ទឹកដីភូមិភាគឦសាននៃខេត្តមណ្ឌលគិរី ដើម្បីពិនិត្យគុណភាព និងប្រគល់អណ្តូងទឹកស្អាតចំនួន ៩ នៅក្នុងឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

ប្រជាពលរដ្ឋនៅខេត្តមណ្ឌលគីរីបានបង្ហាញនូវស្នាមញញឹម និងសេចក្តីត្រេកអរ ចំពោះសមិទ្ធផលនៃអណ្ដូងទឹកស្អាត សម្រាប់ប្រើប្រាស់ក្នុងក្រុមគ្រួសាររបស់គាត់នៅពេលនេះ៕

ដោយ ៖ សិលា


ចែករំលែក៖