ព័ត៌មានទាន់ហេតុការណ៍៖

បុគ្គលិកនៅកាស៊ីណូឡាវិហ្គាសាន់ម្នាក់ខ្យល់គរស្លាប់នៅក្នុងបន្ទប់ក្រោយផឹកស្រាបៀរជាមួយអ្នកធ្វើការ

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់បានស្លាប់នៅក្នុងបន្ទប់សង្ស័យថាជាអំពើឃាតកម្ម ទើបមានការឆោឡោប្តឹងឲ្យសមត្ថកិច្ចមកពិនិត្យដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៤៥នាទីរសៀល ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ នៅក្នុង បន្ទប់លេខC3 នៃផ្ទះសំណាក់ដែលក្រុម ហ៊ុនជួលសម្រាប់ឲ្យបុគ្គលិកកាស៊ីណូឡាវិ ហ្គាសាន់(LASVEGAS SUN)ស្នាក់នៅ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុង បាវិត។

បើតាមសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលបាវិតបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សូត្រ សុខម ភេទប្រុស អាយុ២៤ឆ្នាំ មុខ របរជាបុគ្គលិកកាស៊ីណូខាងលើ មានទី លំនៅភូមិអូររមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរីបានស្លាប់នៅ ក្នុងបន្ទប់សង្ស័យជាអំពើឃាតកម្ម។ក៏ប៉ុន្តែក្រោយពីការពិនិត្យរបស់ក្រុមគណ:កម្មការធ្វើកោសល្យវិច័យបានបញ្ជាក់ថាជនរងគ្រោះស្លាប់ដោយសារខ្យល់គរពុំមែនជា ករណីឃាតកម្មទេ។

ប្រភពដដែលបន្តទៀតថាជនរងគ្រោះឈ្មោះ សូត្រ សុខម នេះជាបុគ្គលិកធ្វើការក្នុងម៉ោងវេនយប់គឺចូលនៅម៉ោង៥ល្ងាច ចេញនៅម៉ោង២យប់។ នៅយប់កើតហេតុជនរងគ្រោះចេញពីធ្វើការនៅម៉ោង២រួច បានមកដេកនៅក្នុងបន្ទប់C3ជាមួយបុគ្គ លិក៣នាក់ផ្សេងទៀត ។ ក្រោយមកជន រងគ្រោះបានចេញពីបន្ទប់ទៅទិញស្រាបៀរយកមកផឹកជាមួយមិត្តភក្តិ៤នាក់ដែលធ្វើការជាមួយគ្នាក្នុងបន្ទប់លេខC5 រហូតដល់ម៉ោងជិត៤ទៀបភ្លឺទើបជនរងគ្រោះបែកគ្នាទៅដេកក្នុងបន្ទប់ខ្លួនវិញ(បន្ទប់C3)។ រហូតដល់ម៉ោង១២ថ្ងៃត្រង់បុគ្គលិក៣នាក់ ដែលដេកជាមួយបានភ្ញាក់ឡើងទៅហូប បាយហើយបានដាស់ជនរងគ្រោះឲ្យក្រោកពេលយកដៃទៅអង្រួនជើងទើបដឹងថាជន រងគ្រោះស្លាប់ឡើងរឹងទៅហើយមិនដឹងថាស្លាប់តាំងពីពេលណាមកទេក៏ឆោឡោនិងបានទៅប្តឹងសមត្ថកិច្ចឲ្យចុះមកពិនិត្យតែ ម្តង។

ក្រោយពីគ្រូពេទ្យនិងគណៈកម្មការពិនិត្យ ធ្វើកោសល្យវិច័យរួចឃើញថាគ្មានស្លាកស្នាមអ្វីជាអំពើឃាតកម្មឡើយគឺជនរងគ្រោះស្លាប់ដោយសារខ្យល់គរគាំងបេះដូង។ សាកសពត្រូវបានសមត្ថកិច្ចប្រគល់ ជូនក្រុមគ្រួសារនៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ដើម្បីយកទៅធ្វើបុណ្យតាម ប្រពៃណីនៅឯស្រុកកំណើត ៕ យឹម សុថាន

svayrieng (5)

svayrieng (4)

svayrieng (3)

svayrieng (2)

svayrieng (1)


ចែករំលែក៖