ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានធ្វើដំណើរពីភ្នំពេញឆ្ពោះទៅកាន់ខេត្តតាកែវ ដើម្បីពិនិត្យសមិទ្ឋផលជាតិ និង ចុះសួរសុខទុក្ខមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ ។
ហ្វេសប៊ុកសម្តេចតេជោហ៊ុន សែន បានផ្សព្វផ្សាយយ៉ាងដូច្នេះថា៖
«ជនរួមជាតិជាទីនឹករឮក និងស្រឡាញ់!
នៅព្រឹកថ្ងៃទី ១៦ ខែ សីហា នេះ ខ្ញុំកំពុងធ្វើដំណើរពីភ្នំពេញឆ្ពោះទៅកាន់ខេត្តតាកែវ ដើម្បីពិនិត្យសមិទ្ឋផលជាតិ និង ចុះសួរសុខទុក្ខមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅខេត្តតាកែវផងដែរ។ ទន្ទឹមនឹងនេះ ខ្ញុំនឹងពិនិត្យលើបញ្ហាប្រឈមមួយចំនួន ដើម្បីរកដំណោះស្រាយសមស្របនានាជូនប្រជាពាពលរដ្ឋយើង។
ខ្ញុំក៏សូមអភ័យទោស ប្រសិនបើខ្ញុំមិនបានចុះសួរសុខទក្ខបងប្អូន និងក្មួយៗ ចៅៗ គ្រប់ទីកន្លែង អាស្រ័យដោយពេលវេលាតិច និងធ្វើដំណើរផ្លូវឆ្ងាយផង។ សូមជូនពរជនរួមជាតិជួបតែសំណាងល្អ» ៕