ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានអញ្ជើញមកទស្សនានៅរូបសំណាកសេះសមុទ្របាញ់ទឹក នាថ្ងៃអាទិត្យនេះ

ចែករំលែក៖

ខេត្តកំពត ៖ ភ្ញៀវទេសចរដែលបានអញ្ជើញមកលេងកម្សាន្តនៅរូបសំណាកសេះសមុទ្របាញ់ទឹកខេត្តកំពត មានភាពសប្បាយរីករាយជាខ្លាំង ដែលបានជួបនិងថតរូបដោយផ្ទាល់ជាមួយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានអញ្ជើញមកទស្សនានៅរូបសំណាកសេះសមុទ្របាញ់ទឹក នាថ្ងៃអាទិត្យនេះ ។ ជាការបញ្ជាក់ពីលោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត នៅរសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤។ 

សូមបញ្ជាក់ថា ៖  រដ្ឋបាលខេត្តកំពតមានកិត្តិយសសូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថា ៖ រដ្ឋបាលខេត្តដោយមានមន្ទីរទេសចរណ៍ខេត្តជាសេនាធិការបានប្រមូលបញ្ជីរាយមុខម្ហូបសេវាកម្មទេសចរណ៍គ្រប់ប្រភេទទូទាំងខេត្តកំពត មកតម្កល់នៅមន្ទីរទេសចរណ៍ខេត្តនិងរដ្ឋបាលខេត្តដើម្បីរក្សាទុកត្រួតពិនិត្យក្នុងករណីមានភាពមិនប្រក្រតីទៅលើតម្លៃនៃការស្នាក់នៅហូបចុក មិនថាថ្ងៃមានពិធីបុណ្យទាន ឬ ថ្ងៃធម្មតា។

សូមជម្រាបជូនសាធារណជន ភ្ញៀវទេសចរណ៍ដែលអញ្ជើញមកកម្សាន្តនៅខេត្តកំពតឱ្យបានជ្រាបថាប្រសិនបើមានកន្លែងស្នាក់នៅ កន្លែងលក់ម្ហូបអាហារក្នុងខេត្តកំពតមានការតម្លើងថ្លៃ ដែលបងប្អូនយល់ថាមិនសមស្រប សូមថតឈ្មោះទីតាំងនិងតម្លៃនោះ ចូលមកផេកយើងខ្ញុំបាន រដ្ឋបាលខេត្តនិងធ្វើការត្រួតពិនិត្យជូនភ្លាមៗ។

ចំពោះបងប្អូនប្រកបរបរលក់ម្ហូបអាហារ និងកន្លែងស្នាក់នៅ សូមចូលរួមរក្សាតម្លៃដើមឱ្យបានគ្រប់ៗគ្នា៕

ដោយ ៖ សិលា


ចែករំលែក៖