ព័ត៌មានទាន់ហេតុការណ៍៖

ការវិលត្រឡប់ទៅវិញនៃអ្នកធ្វើដំណើរក្នុងគ្រប់តំបន់ប្រទេសចិនមានភាពមមាញឹក ស្ថាប័នគមនាគមន៍ចិនចាត់វិធានការច្រើនបែបយ៉ាងដើម្បីធានាអ្នកដំណើរធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព

ចែករំលែក៖

 អន្តរជាតិ ៖ នៅរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី ៦ ខែតុលា ជាថ្ងៃទី ៦ នៃថ្ងៃឈប់សម្រាកបុណ្យជាតិចិន ប្រជាជនជាច្រើននៅគ្រប់ទិសទីបានធ្វើដំណើរត្រឡប់ពីស្រុកកំណើតនិងតំបន់ទេសចរណ៍ទៅកន្លែងធ្វើការវិញ ។ អន្តរក្រសួងនិងស្ថាប័នវិស័យគមនាគមន៍របស់ប្រទេសចិនបានចាត់វិធានការច្រើនបែបយ៉ាង  ដើម្បីធានាដល់អ្នកដំណើរធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព។

     គេហទំព័រ «CCFR China state-controlled media » លើកថា ៖ ស្ថិតិថ្មីបំផុតរបស់ក្រសួងគមនាគមន៍និងដឹកជញ្ជូនចិនបានបង្ហាញឱ្យឃើញថា  នៅថ្ងៃទី ៦ ខែតុលា  ចំនួនអ្នកធ្វើដំណើរឆ្លងតំបន់ក្នុងសង្គមទាំងមូលចិនមានដល់ទៅ ២៨២ លាននាក់  ដែលបានកើនឡើង៦.៥%  បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣។

  គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ អំពីផ្លូវដែក ថ្ងៃទី ៦ខែតុលា   ផ្លូវដែកទូទាំងប្រទេសចិនគ្រោងដឹកអ្នកដំណើរចំនួន ១៨ លាន ៧៣ម៉ឺននាក់  បន្ថែមខ្សែរថភ្លើងដឹកអ្នកដំណើរចំនួន១៤៣២ ជើង។ អំពីផ្លូវថ្នល់  លំហូរយានយន្តធ្វើដំណើរតាមផ្លូវល្បឿនលឿននឹងឈានដល់៦១ លានគ្រឿង  ដែលបន្តរក្សាកំណើនតួលេខខ្ពស់។ អំពីផ្លូវអាកាសចរណ៍ស៊ីវិល  នៅថ្ងៃទី ៦ ខែតុលា  អាកាសចរណ៍ស៊ីវិលទូទាំងប្រទេសចិនគ្រោងដឹកអ្នកដំណើរចំនួន២.៣៤លាននាក់ ដែលកើនឡើង១.០១% បើប្រៀបធៀបនឹងខែមុន  ជើងហោះហើរចំនួន១៨៦១៨ជើងនឹងផ្តល់បម្រើការ ដែលបន្តរក្សាកំណើនតួលេខខ្ពស់៕

ដោយ ៖ សិលា


ចែករំលែក៖