ខេត្តបាត់ដំបង៖ កម្លាំងនគរបាលស្រុកមោងឫស្សី បានស្រាវជ្រាវឃាត់ខ្លួនបុរសម្នាក់ ដោយអនុវត្តដីកាបង្គាប់របស់តុលាការខេត្តបាត់ដំបង ក្នុងករណីបង្ករបួសស្នាម ហេីយព្យាយាមរត់គេចខ្លួនអស់រយៈពេល ១៧ឆ្នាំ ទេីបជនត្រូវចោទវិលចូលមកស្រុកកំណេីតខ្លួនវិញ។
ប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា នៅថ្ងៃទី០៨ ខែតុលាឆ្នាំ២០២៤ វេលាម៉ោង ០៩ និង១៥នាទីព្រឹកនេះ នៅចំណុចក្រុមទី០៤ ភូមិអូរគ្រៀត ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ក្រោមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេ នីយ៍ឯក ស គឹមឡុង អធិការនគរ បាលស្រុកមោងឫស្សីបានដឹកនាំកម្លាំងអនុវត្តដីកាបង្គាប់ឱ្យចា-ប់-ខ្លួ-នលេខ: ៣៧៨ ដប.ចខ ចុះថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០០៩ របស់លោក ប៉ាក ឡាយយី ចៅស៊ើបសួរ នៃសាលាដំបូងខេត្តបាត់ដំបង ក្នុងនោះចា-ប់ខ្លួ-នឈ្មោះ ឡា ឡង់ឌី ភេទប្រុស បច្ចប្បន្នអាយុ ៤១ឆ្នាំ រស់នៅ ភូមិពោធិ៍២ ឃុំគារ ស្រុកមោងឫ ស្សី ខេត្តបាត់ដំបង ជា-ប់-ចោ-ទពីបទបង្ករបួ-ស-ស្នា-មដោយចេតនាប្រព្រឹត្តនៅចំណុច ភូមិកន្សៃបន្ទាយ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបងកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០០៧។
លោកឧត្តមសេនីយ៍ទោដាញ់ អេងប៊ុនចាន់ ក្នុងកិច្ចប្រជុំនាពេលកន្លងទៅលោកបានលេីកឡេីងពីបញ្ហាដីកាបង្គាប់របស់តុលាការ ដែលកំពុងស្ថិតក្នុងដៃរបស់សមត្ថកិច្ចនគរបាល តែអនុវត្តមិនទាន់បាន ដែលបញ្ហា នេះលោកស្នេីឱ្យសមត្ថកិច្ចត្រូវបន្តស្រាវជ្រាវ និងអនុវត្តជាប់ជាប្រចាំ។
លោកវរសេនីយ៍ឯក ស គឹមឡុង បានបញ្ជាក់ថា ដីកានេះមានរយៈពេលយូរហេីយ តែបុគ្គលរូបនេះ ចាកចេញពីមូលដ្ឋានរយៈពេលយូរ ហេីយ ទេីបវិលមកវិញក៏ត្រូវសមត្ថកិច្ចអនុវត្តតែម្តង។
បច្ចុប្បន្នកម្លាំងនគរបាលស្រុករៀបចំបញ្ជូនមកការិយាល័យជំនាញដើម្បីអនុវត្តតាម នីតិវិធីបន្ត ៕
ដោយ៖ អរុណរះ