ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី៨ ខែតុលា លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីបើកហឹបប្រធានវិញ្ញាសាសម្រាប់ការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៤ នៅវិទ្យាល័យសិរីសោភ័ណ ក្រុងសិរីសោភ័ណ។
ក្នុងឱកាសនោះដែរ លោក អភិបាលខេត្ត ក៏បានធ្វើការជូនពរទៅដល់ក្មួយៗ ដែលជាបេក្ខជនសូមឱ្យទទួលបានលទ្ធផលល្អប្រសើទាំងអស់គ្នា ដោយត្រូវខិតខំបំពេញនូវកិច្ចការងារប្រកដោយភាពទទួលខុសត្រូវ ពិនិត្យឱ្យបានម៉ត់ចត់ ជាពិសេសបំពេញនូវព័ត៌មានឱ្យបានត្រឹមត្រូវ នៅលើសន្លឹកកិច្ចការ។
សូមបញ្ជាក់ថា ការប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៣-២០២៤ នេះ ប្រព្រឹត្តនៅថ្ងៃទី៨-៩ ខែតុលា ឆ្នាំ២០២៤ ក្នុងខេត្តបន្ទាយមានជ័យ មានសិស្សចូលប្រឡងចំនួន ៦២៣៥នាក់ ស្រីមានចំនួន៣៥៦៩នាក់ មានមណ្ឌលប្រឡងចំនួន៨រួមមាម១.មណ្ឌលបឋមសិក្សាហ៊ុនសែនសុភី ២.មណ្ឌលវិទ្យាល័យហ៊ុនសែនខ្លាកូន ៣.មណ្ឌលសាកលវិទ្យាល័យជាតិមានជ័យ ៤.មណ្ឌលវិទ្យាល័យសិរីសោភ័ណ ៥.មណ្ឌលវិទ្យាល័យសម្ដេចឪ ៦.មណ្ឌលសាកលវិទ្យាល័យគ្រប់គ្រងUME ៧.មណ្ឌលវិទ្យាល័យអូអំបិល ៨.មណ្ឌលអនុវិទ្យាល័យទឹកថ្លា។ មណ្ឌលទាំង៨ មានបន្ទប់សរុប ២៥០បន្ទប់៕
ដោយ ៖ សិលា