សហព័ន្ធបាល់ទាត់អុីតាលីបាននិយាយថា អុីតាលីបានកោះហៅខ្សែប្រយុទ្ធ Undinese កីឡាករ Lorenzo Lucca មុនការប្រកួត Nations League នៅខែនេះ បន្ទាប់ពីខ្សែប្រយុទ្ធ Moise Kean របស់ Fiorentina បានចាកចេញពីជំរុំដោយការឈឺចាប់ខ្នងផ្នែកខាងក្រោម។
Kean ដែលរកបានជម្រើសជាតិចំនួន១៧ប្រកួតបានលេងពេញមួយប្រកួតកាលពីថ្ងៃអាទិត្យនៅពេលដែល Fiorentina យកឈ្នះ AC Milan ២-១ ក្នុងក្របខ័ណ្ឌ Serie A ។
Lucca វ័យ២៤ឆ្នាំបានទទួលការហៅទៅកាន់អុីតាលីជាលើកដំបូងរបស់គាត់នៅក្នុងខែមីនា ប៉ុន្តែត្រូវដកចេញដោយសារតែរបួសភ្លៅ។ គាត់បានស៊ុតបញ្ចូលទីបាន៣គ្រាប់ក្នុងការប្រកួតលីកចំនួន៧សម្រាប់ Udinese ក្នុងរដូវកាលនេះ។
អុីតាលី ដែលជាក្រុមឈរនៅកំពូលតារាងពូល២ នៃបានរង្វាន់ Nations League បន្ទាប់ពីឈ្នះទាំង២ប្រកួតរបស់ខ្លួនកាលពីខែមុន នឹងធ្វើជាម្ចាស់ផ្ទះប៉ះបែលហ្សុិកនៅថ្ងៃទី១០ ខែតុលា និងប៉ះអុីស្រាអែលនៅថ្ងៃទី១៤ ខែតុលាខាងមុខ ៕
ដោយ៖ ភារៈ (រូបភាព ៖ CNA)