ខេត្តកណ្ដាល៖ រដ្ឋបាលខេត្តកណ្ដាល នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ខេត្តកណ្តាលនិងប្រារព្ធពិធីប្រណាំងទូក នៅថ្ងៃទី១៧-១៨តុលា២០២៤ ខាងមុខនេះ។
ដើម្បីស្វែងយល់ យើងសូមបង្ហាញពីប្រវត្តិសង្ខេប ព្រះរាជពិធីបុណ្យអុំទូក ខ្លះៗ ដូចខាងក្រោម ៖
ប្រវត្តិបុណ្យអុំទូក ត្រូវបានប្រារព្ធតាំងពីសម័យបុរាណ ក្នុងរជ្ជកាល ព្រះបាទជយ័វរ្មន័ទី៧ ដើម្បីរំលឹកដល់គំរូវិរ:ភាព ដ៏អង់អាចក្លាហាន របស់ កងទ័ពជើងទឹកខ្មែរ ដែលបានរំដោះទឹកដី រួចផុតពីការជិះជាន់របស់ខ្មាំងសត្រូវ។
តាមចម្លាក់ នៅតាមជញ្ជាំងប្រាសាទគេសង្កេតឃើញ មានចម្លាក់ទាក់ទងទៅនិងជីវភាពរស់នៅ របស់ប្រជាជនយើង ទំនៀមទំលាប់ប្រពៃណីសាសនាសិល្បៈកីឡាជាពិសេស ការធើ្វសឹកសង្គ្រាមជាមួយពួកអមិត្ត ដោយទទួលបានជ័យជំនះធំធេង តាមរយៈ ការធ្វើសឹកសង្រ្គាម របស់កងទ័ពជើងទឹក។
ចម្លាក់នៃកងទ័ពជើងទឹកនេះត្រូវបានកុលបុត្រខ្មែរជំនាន់ក្រោយចងចាំពីគុណបំណាច់ របស់បុព្វបុរសខ្លួន ដែលបានរំដោះទឹកដីពីខ្មាំងសត្រូវ។
ការប្រារព្វពីធីនេះ ក៏បានរំលឹកផងដែរ ពីការដឹងគុណ ចំពោះព្រះគង្គារ ដែលបានផ្តល់ដីល្បប់ នាំមកនូវជីវជាតិសំរាប់វិស័យកសិកម្ម ការបង្កបង្កើនផល សំបូររុងរឿង គ្រប់រដូវកាល៕
រូបភាព៖ឯកសារ