ទីក្រុងវៀងចន្ទន៍ ៖ កាលពីថ្ងៃទី១០ ខែតុលា តាមម៉ោងក្នុងតំបន់ លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានជួបពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាក្នុងអំឡុងកិច្ចប្រជុំកំពូលសហប្រតិបត្តិការអាស៊ីបូព៌ានិងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។
សូមបញ្ជាក់ថា ៖ លោក Li Qiang នាយករដ្ឋមន្រ្តីចិនអញ្ជើញទៅកាន់ទីក្រុងវៀងចន្ទន៍ ប្រទេសឡាវដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ានិងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ព្រមនិងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ។
តបតាមការអញ្ជើញរបស់ លោក Sonexay Siphandone នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលជាប្រធានផ្លាស់វេនអាស៊ាន កាលពីរសៀលថ្ងៃទី៩ ខែតុលាលោក Li Qiang នាយករដ្ឋមន្ត្រីចិនបានចាកចេញពីទីក្រុងប៉េកាំងទៅកាន់ទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ានិងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ព្រមនិងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ។
លោក Li Qiang បានថ្លែងថា ចាប់តាំងពីដើមឆ្នាំនេះមក ប្រទេសឡាវក្នុងនាមជាប្រធានផ្លាស់វេនអាស៊ាន បានដើរតួនាទីនាំមុខយ៉ាងសកម្ម ដោយផ្តោតលើកិច្ចសហប្រតិបត្តិការជាក់ស្តែង ប្រមូលផ្តុំគំនិតឯកភាពគ្រប់ភាគី និងជំរុញការកសាងសហគមន៍អាស៊ាន និងកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ាឱ្យទទួលបានវឌ្ឍនភាពថ្មី និងសមិទ្ធផលថ្មី។ ប្រទេសចិនសូមគាំទ្រយ៉ាងមុតមាំចំពោះការកសាងសហគមន៍អាស៊ាន គាំទ្រយ៉ាងមុតមាំនូវមជ្ឈភាពអាស៊ានក្នុងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងគាំទ្រយ៉ាងមុតមាំចំពោះអាស៊ានក្នុងការដើរតួនាទីកាន់តែធំក្នុងកិច្ចការអន្តរជាតិ ប្រទេសចិនមានឆន្ទៈក្នុងការផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅជាមួយភាគីទាំងអស់អំពីបញ្ហាសំខាន់ៗស្តីពីកិច្ចសហប្រតិបត្តិការក្នុងតំបន់ សំដៅរួមគ្នាជំរុញឱ្យតំបន់នេះបន្តក្លាយជាក្បាលម៉ាស៊ីននៃការអភិវឌ្ឍសកល៕
ដោយ ៖ សិលា