ខេត្តបន្ទាយមានជ័យ៖ ព្រះសង្ឈ១អង្គបានសម្រេចចិត្តធ្វើអត្តឃាតដោយចង.កសម្លាប់ខ្លួនឯងនៅផ្ទះរបស់ខ្លួនក្រោយពីសាងផ្នួសបានរយៈពេល៣ថ្ងៃ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង២៦នាទីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នៅភូមិប៉ោយវត្ត ឃុំចង្ហា ស្រុកអូរជ្រៅ។
នគរបាលស្រុកអូរជ្រៅបានឱ្យដឹងថា៖ព្រះសង្ឈធ្វើអត្តឃាតឈ្មោះ ប៊ូន យូន អាយុ៦៩ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ នៅភូមិប៉ោយវត្ត ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជាព្រះសង្ឃគង់នៅវត្តជ្រៃឈូក ឃុំចង្ហា ស្រុកអូរជ្រៅ ។
នគរបាលបានបញ្ជាក់ថា ឆ្លងតាមការបំភ្លឺរបស់ឈ្មោះ ផល តុត អាយុ ៧៣ឆ្នាំ.ត្រូវជាប្រពន្ឋសព.បានបញ្ជាក់ថាប្តីរបស់គាត់មានជម្ងឺប្រចាំកាយ និងបានបួសជាលោកសង្ឃបានរយ:ពេល៣ថ្ងៃ ។ នៅថ្ងៃកើតហេតុគាត់បានមកលេងប្រពន្ធ កូន ចៅ ហើយគាត់បានអង្គុយលេងនៅលើគ្រែ លុះមួយសន្ទុះក្រោយមកគាត់ដើរទៅខាងក្រោយផ្ទះ ហើយដោយបាត់យូរពេក គាត់ក៏ប្រាប់ចៅអោយទៅមើលតា ស្រាប់តែចៅរត់មកប្រាប់ថា ឃើញតាគាត់ដួលអោបដើមស្វាយ ពេលនោះគាត់បានដើរទៅមើលក៏ឃើញប្តីរបស់គាត់បានចងកសម្លាប់ខ្លួនឯងស្លាប់បាត់ទៅហើយ។
មន្ត្រីនគរបាលបានបញ្ជាក់ទៀតថា៖ក្រោយពីទទួលបានព័ត៌មាននេះ លោកបានរៀបចំគណៈកម្មការត្រួតពិនិត្យសាកសព រួមមាន នគរបាលផ្នែកព្រហ្មទណ្ឌ,ក្រុមប្រឹក្សាឃុំ,នាយប៉ុស្តិ៍រដ្ឋបាល,ប្រធានមណ្ឌលសុខភាពឃុំចង្ហា, មេភូមិប៉ោយវត្ត,ព្រះសង្ឃ លោកអាចារ្យនិងប្រធានគណៈកម្មការវត្តជ្រៃឈូក ដើម្បីពិនិត្យសព។ ក្រោយពីការត្រួតពិនិត្យកន្លែងកើតហេតុនិងលើខ្លួនប្រាណសាកសព គ្រូពេទ្យបានកំណត់ថា សពស្លាប់ដោយធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងពិតប្រាកដមែនមិនពាក់ព័ន្ធអំពើឃាតកម្មទេ៕
ដោយ៖ វណ្ណា