ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដស្ទួចដឹកក្ដារបន្ទះ ជាន់ហ្វ្រាំងមិនសុីជ្រុលចង្កូតបុករះរថយន្ដនិងឡំប្រឺតា រងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្ដស្ទួចដឹកឈើក្ដារបន្ទះធ្វើសំណង់មួយគ្រឿងបើកទៅបុករថយន្ដEVERESTពីក្រោយពេញទំហឹងរួចទៅបុកនិងឡំប្រឺតាមួយគ្រឿងទៀតដែលកំពុងឈប់ចាំស្ដុប បណ្ដាលឲ្យរងការខូចខាត ប៉ុន្តែមិនបង្គ្រោះថ្នាក់ដល់មនុស្សឡេីយ ។ 

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវរលាម៉ោង ០៩ និង០០នាទីព្រឹក នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ត្រង់ចំណុចស្ដុបបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។ 

    យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ មានរថយន្ដស្ទចដឹកឈើក្ដារបន្ទះធ្វើសំណង់ដឹកពេញរថយន្ដមួយគ្រឿងក្បាលពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3E. 7628 បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៦ អា ទិសដៅពីជើងមកត្បូងក្នុងល្បឿមធ្យម លុះធ្វើដំណើរដល់ចំណុចស្ដុបបាក់ខែង ក៏បានចាប់ហ្វ្រាំងមិនសុីក៏រេចង្កូតទៅបុករថយន្ដម៉ាក EVEREST មួយគ្រឿងពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BO.6393 ពីក្រោយពេញទំហឹងដែលឈប់ចាំភ្លើងស្ដុប ក៏បន្ដរុញទៅបុកម៉ូតូឡំប្រឺតា ពណ៌ស មួុយគ្រឿងទៀត បណ្ដាលឲ្យរងការខូចខាតតិចតួច ចំណែករថយន្ដ EVEREST រងការខូចខាតផ្នែកខាងក្រោយ យ៉ាងដំណំ តែសំណាងល្អក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមិនបង្កឱ្យមានអ្នកណាម្នាក់រងរបួស។

    ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះដល់ចំណុចកើតហេតុ និងបានឲ្យភាគីទាំង៣សម្របសម្រួលគ្នាបានមួយសន្ទុះ ក៏ខាងភាគីរថយន្ដស្ទួចសងថ្លៃការខូចខាតភាគីទាំងពីរដើម្បីបញ្ចប់រឿងភ្លាមៗនៅនឹងកន្លែងកើតហេតុ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖