ព័ត៌មានទាន់ហេតុការណ៍៖

ជើងខ្លាំងវ៉ៃប្រពន្ធ​ ត្រូវ​បានបញ្ជូនខ្លូនទៅកាន់​តុលាការខេត្ត​បន្ទាយមានជ័យ​

ចែករំលែក៖

ខេត្ត​បន្ទាយមានជ័យ៖ លោកវរៈសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត​ បានឱ្យដឹងថា​ ជើងខ្លាំងវ៉ៃប្រពន្ធ​ រហូត​ប្រពន្ធ​ទ្រាំលែងបាន​ក៏ប្ដឹងកម្លាំងកងរាជអាវុធហត្ថ​ ចុះឃាត់ខ្លួនជនដៃដល់រូបនេះ​ យកមកសាកសួរ​រហូត​បញ្ចប់​នីតិវិធី​ និង​បានបង្ហាញមុខ​ជាសាធារណៈ​ រួចបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤នេះ។

មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត​ បានឱ្យដឹងទៀតថា៖​ ជនដៃដល់​មានឈ្មោះ ចាន់ រើន ភេទប្រុសអាយុ៣៥ឆ្នាំ(គ្មានមុខរបបពិតប្រាកដ)រស់នៅភូមិប៉ាលិលេយ្យមួយ សង្កាត់.ក្រុងប៉ោយប៉ែត។

ប្រភពដដែលបន្តថា​ ក្រោយទទួលពាក្យបណ្តឹងឈ្មោះ ម៉ុញ ធារី ភេទស្រីអាយុ៣៦ឆ្នាំ(ត្រូវជាប្រពន្ធ)​បានប្តឹងឈ្មោះ ចាន់ រើន (ជាប្តី)​ បានប្រើអំពើហឹង្សាទៅលើខ្លួនជាញឹកញ៉ាប់នៅពេល​សុំលុយទិញគ្រឿងញៀនប្រើប្រាស់មិនបាន វ៉ៃធ្វើបាបប្រពន្ធនិងកូនស្ទើរាល់ថ្ងៃដែលមិនអាចទ្រាំទ្របានទើបប្តឹងទៅទីបញ្ជាមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួនកាលពីថ្ងៃទី១២ ខែតុលាម្សិលមិញនេះ​ ​នៅចំណុចភូមិប៉ាលិលេយ្យមួយ សង្កាត់/ក្រុងប៉ោយប៉ែត។

ក្រោយ​ឃាត់ខ្លួនជនដៃដល់ជាប្តីនាំយកទៅសាកសួរនិងធ្វើតេស្តរកឃើញប្រើប្រាស់សាធាតុញៀន ហើយក៏បានបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការបន្តតាម​នីតិវិធី​ច្បាប់៕

ដោយ​៖ តារា​


ចែករំលែក៖