ព័ត៌មានទាន់ហេតុការណ៍៖

ត្រៀមការប្រកួតមិត្តភាពអន្តរជាតិជាមួយនឹងហុងកុង 🇭🇰 នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ នេះ វេលាម៉ោង ៧:០០នាទីយប់(ម៉ោងនៅកម្ពុជា) នៅកីឡដ្ឋានហុងកុង

ចែករំលែក៖

ភ្នំពេញ ៖ ចំណាប់អារម្មណ៍លោក KOJI GYOTOKU គ្រូបង្វឹកក្រុមជម្រើសកម្ពុជា ត្រៀមការប្រកួតមិត្តភាពអន្តរជាតិជាមួយនឹងហុងកុង 🇭🇰 នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ នេះ វេលាម៉ោង ៧:០០នាទីយប់(ម៉ោងនៅកម្ពុជា) នៅកីឡដ្ឋានហុងកុង

ហុងកុង🇭🇰 vs 🇰🇭កម្ពុជា

🗓 ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤

⏰ វេលាម៉ោង ៧:០០ នាទីយប់ (ម៉ោងនៅកម្ពុជា)

🏟 កីឡដ្ឋានហុងកុង

“ទាំងអស់គ្នាដើម្បីកម្ពុជា”។

លោក KOJI GYOTOKU គ្រូបង្វឹកក្រុមជម្រើសកម្ពុជា បាននិយាយថា , សួស្ដីខ្ញុំឈ្មោះ KOJI GYOTOKU ជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិកម្ពុជា។ ពួកយើងរីករាយណាស់ដែល បានមកប្រកួតនៅទីនេះ។ ខ្ញុំបានមកកាន់ដំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា១០ថ្ងៃប៉ុណ្ណោះ មុនការ ប្រកួតជាមួយឆាយនីស តៃប៉ិ ប៉ុន្តែពួកយើងពិតជាធ្វើបានល្អក្នុងការប្រកួតមួយនោះ។

ជាការពិតណាស់ហុងកុងជាក្រុមមួយខ្លាំង ពួកគេខ្លាំងជាងឆាយនីស តៃប៉ិ ទៅទៀត ពួកគេលេងបានល្អ និង មានកីឡាករល្អៗច្រើន ប៉ុន្តែពួកយើងក៏នឹងខំប្រឹងដូចគ្នា ដើម្បីយកជ័យជម្នះជូនអ្នកគាំទ្រកម្ពុជា។

នៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បាននិយាយថា , សូមជម្រាបជូនបងប្អូនអ្នកគាំទ្រពីការផ្សាយបន្តផ្ទាល់ការប្រកួតមិត្តភាពជាមួយហុងកុង ដោយសារតម្លៃសិទ្ធិការផ្សាយបន្តផ្ទាល់លើទូរទស្សន៍មានតម្លៃខ្ពស់លើសពីកម្រិតដែលស្ថានីយទូរទស្សន៍ក្នុងស្រុកយើង អាចទិញ និងរកអ្នកឧបត្ថម្ភការផ្សាយបានឡើយ ដូច្នេះពុំមានការទិញសិទ្ធិផ្សាយបន្តផ្ទាល់តាមប៉ុសទូរទស្សន៍ទេ។

ដោយពិនិត្យឃើញនូវស្ថានភាពនេះ ក្រុមការងារសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានចចារជាមួយសមាគមបាល់ទាត់ហុងកុង បានឯកភាពធ្វើការផ្សាយការប្រកួតមិត្តភាពនេះលើហ្វេសប៊ុក ដែលអាចអោយអ្នកគាំទ្រកម្ពុជាយើងអាចទស្សនា។

សមាគមបាល់ទាត់ហុងកុង នឹងធ្វើការផ្សាយការប្រកួតនេះលើហ្វេសប៊ុកផេករបស់ខ្លួន ដែលការឡាយនឹងចាប់ផ្ដើមទស្សនាបានចាប់ពី១០នាទី មុនការប្រកួតចាប់ផ្ដើម ពោលគឺពីម៉ោង៦:៥០នាទីយប់។

ក្រុមការងារយើងនឹងចែកចាយបន្ត (share) ការផ្សាយមកលើផេកសហព័ន្ធកីឡាបាល់ទាត់កម្ពុជាពេលការផ្សាយចាប់ផ្ដើម។ សូមអរគុណ ។

សូមបញ្ជាក់ថា, ប្រវត្តិជួបគ្នា៩លើក រវាងហុងកុង🇭🇰 vs 🇰🇭កម្ពុជា គឺកម្ពុជាស្មើ២លើក និងចាញ់៧លើក ។ ដូច្នេះសង្ឃឹមថា កម្ពុជានឹងប្រឹងប្រែង ដើម្បីយកភាពជោគជ័យមកជូនប្រទេសជាតិ ៕

ដោយ៖ សិលា


ចែករំលែក៖