ខេត្តប៉ៃលិន៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចជំនួញនៃអធិការនគរបាលស្រុកសាលាក្រៅ កាលពីវេលាម៉ោង ១១ និង ៣០ នាទី ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៤ កម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បាននាំខ្លួនជនសង្ស័យត្រូវចោទ មានដូចខាងក្រោម។
បើតាមមន្រ្តីនគរបាលជំនាញស្រុកសាលាក្រៅបានបន្តថាជនត្រូវចោទឈ្មោះ ទឹម ប៉ែត ភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំ នៅបច្ចុប្បន្ន ភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលពាក់ព័ន្ធក្នុងករណី លួច ប្រព្រឹត្តនៅ ភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ទៅកាន់ពន្ធនាគារខេត្តប៉ៃលិន តាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់លោក ស៊ុយ រ៉ាហួរ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តប៉ៃលិន ៕
ដោយ៖ ស សារ៉េត