ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំគណ:ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទៅដល់អាកាសយានដ្ឋានអន្តរជាតិ Soekarno-Hatta រដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី ប្រកបដោយសុវត្ថិភាព

ចែករំលែក៖

ប្រទេសឥណ្ឌូនេស៊ី ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅល្ងាចថ្ងៃសៅរ៍ ទី១៩ តុលា ២០២៤ បានអញ្ជើញដឹកនាំគណ:ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទៅដល់អាកាសយានដ្ឋានអន្តរជាតិ Soekarno-Hatta រដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី ប្រកបដោយសុវត្ថិភាព និងដោយមានការទទួលការស្វាគមន៍យ៉ាងស្និទ្ធស្នាលបំផុតពី ឯកឧត្តម Budi Karya Sumadi រដ្ឋមន្រ្តីដឹកជញ្ជូនឥណ្ឌូនេស៊ី ដើម្បីចូលរួមពិធីស្បថចូលកាន់តំណែងប្រធានាធិបតី និងអនុប្រធានាធិបតីថ្មី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលនឹងប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ រដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ៕ 

ដោយ ៖ សិលា


ចែករំលែក៖