ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសចិននឹងបន្តក្លាយជាប្រទេសដែលរួមចំណែកដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចពិភពលោក

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី២០ខែតុលាឆ្នាំ២០២៤ កិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាវិថីហិរញ្ញវត្ថុឆ្នាំ២០២៤ដែលមានរយៈពេល៣ថ្ងៃបានបញ្ចប់នៅទីក្រុងប៉េកាំង។ក្នុងកិច្ចប្រជុំលើកនេះ សមិទ្ធផលសិក្សាស្រាវជ្រាវក្នុងវិស័យហិរញ្ញវត្ថុចំនួនជាង១០ក្នុងនោះរួមមាន«របាយការណ៍ស្តីពីការអភិវឌ្ឍនៃឧស្សាហកម្មធនាគារចិនឆ្នាំ២០២៤»និង«របាយការណ៍ស្តីពីការអភិវឌ្ឍនៃវិថីហិរញ្ញវត្ថុ(ឆ្នាំ២០២៤)»ជាដើមបានត្រូវប្រកាសជាផ្លូវការ។

គេហទំព័រ «CCFR China state-controlled media » ក្នុង«របាយការណ៍ស្តីពីការអភិវឌ្ឍនៃវិថីហិរញ្ញវត្ថុ(ឆ្នាំ២០២៤)»បានបង្ហាញថា ឆ្នាំ២០២៣ វិថីហិរញ្ញវត្ថុសម្រេចបានតម្លៃបន្ថែមនៃឧស្សាហកម្មហិរញ្ញវត្ថុជាង៣២២ពាន់លានយាន់ប្រាក់ចិន បានកើនឡើង៦.៨% បើប្រៀបធៀបជាមួយរយៈពេលដូចគ្នានាឆ្នាំ២០២២។គិតត្រឹមចុងឆ្នាំ២០២៣ ទំហំទ្រព្យសម្បត្តិនៃគ្រឹះស្ថានហិរញ្ញវត្ថុដែលប្រចាំនៅតំបន់វិថីហិរញ្ញវត្ថុមានចំនួនលើសពី១៥០ទ្រីលានយាន់ប្រាក់ចិនកើនឡើង១០.២% បើប្រៀបធៀបជាមួយរយៈពេលដូចគ្នានាឆ្នាំ២០២២។

គេហទំព័រ «CCFR China state-controlled media » សូមជម្រាបថា ពីត្រីមាសទី១ដល់ត្រីមាសទី៣ឆ្នាំនេះ ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិនសម្រេចបានកំណើន៤.៨% សេដ្ឋកិច្ចបានដំណើរការដោយស្ថិរភាពនិងរីកចម្រើន។ពេលថ្មីៗកន្លងទៅនេះ ប្រទេសចិនបានដាក់ចេញគោលនយោបាយមួយកញ្ចក់ ដើម្បីលើកទឹកចិត្តនិងគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយគុណភាពខ្ពស់។ចំពោះនិន្នាការអភិវឌ្ឍនាពេលអនាគតនៃសេដ្ឋកិច្ចចិន ប្រធានសេដ្ឋវិទូនៃក្រុមហ៊ុនហិរញ្ញវត្ថុ Morgan Stanley អាស៊ីបានថ្លែងថា ប្រទេសចិននឹងបន្តក្លាយទៅជាប្រទេសដែលរួមចំណែកដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចពិភពលោក៕

ដោយ ៖ សិលា


ចែករំលែក៖