ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ក្នុងភូមិសាស្ត្រស្រុកឯកភ្នំ

ចែករំលែក៖

ខេត្តបាត់ដំបង៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកឯកភ្នំ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកនរិន្ទ សហការជាមួយកម្លាំងជំនាញរដ្ឋបាលជលផលព្រែកតាច្រែង និងកម្លាំងកងរាជអាវុធហត្ថស្រុក ដឹកនាំដោយលោកវរសេនីយ៍ឯក ឡុង យោធាវីរៈ អធិការនគរបាលស្រុកឯកភ្នំ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ម្សិលមិញនេះ​ បានចុះបង្រ្កាបបទល្មើសនេសាទ ០១លើក នៅចំណុចខាងជើងបឹងធំ (ក្របីស្អុយ) ភូមិរាជដូនកែវ ឃុំព្រែកនរិន្ទ និងចំណុចអូរសាឃរ ភូមិគង់ទុំ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង មានចូលរួមកម្លាំងចម្រុះសរុបចំនួន ១៤នាក់ ។ 

ក្នុងប្រតិបត្តិការនោះ​ កម្លាំង​សមត្ថកិច្ចបានប្រើប្រាស់សម្ភារៈក្នុងកិច្ចប្រតិបត្តិការនេះរួមមាន កាណូតចំនួន ០៣គ្រឿង ។

ជាលទ្ធផលសមត្ថកិច្ចបង្ក្រាបបាន ៖

-បង្គោលចំនួន ៣១០ដើម

-របាំងសាច់អួនប្រវែង ១៥៥០ម៉ែត្រ

-ឡុកចាប់ត្រីចំនួន ០៥ឡុក ។

-ប្រលែងកូនត្រីចម្រុះ ១០គីឡូក្រាម។

គួរបញ្ជាក់ថា​ ចំពោះករណីខាងលើនេះ រាល់វត្ថុតាងដែលបង្ក្រាបបានសមត្ថកិច្ចកាប់បំផ្លាញនិងដុតកម្ទេចចោលនៅនឹងកន្លែង ដោយឡែកជនល្មើសបានរត់គេចខ្លួនមុនពេលសមត្ថកិច្ចចុះអន្តរាគមន៍៕

ដោយ​៖ តារា​


ចែករំលែក៖