ព័ត៌មានទាន់ហេតុការណ៍៖

ប្លន់យកម៉ូតូបានសម្រេចទាំងថ្ងៃនៅសង្កាត់ត្រពាំងក្រសាំង

ចែករំលែក៖

ភ្នំពេញ៖​ យុវជនម្នាក់ត្រូវបានជនសង្ស័យសុំជិះម៉ូតូជាមួយ ហើយពេលដល់ពាក់កណ្តាលផ្លូវក៏ទាញកាំបិតភ្ជង់គំរាមឱ្យឈប់រួចធាក់ជនរងគ្រោះចេញពីម៉ូតូ ហេីយជនសង្ស័យក៏ជិះគេចខ្លួនទៅបាត់ដោយសុវត្តិភាព។ 

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក​ថ្ងៃទី២៣​ ខែតុលា​ ឆ្នាំ២០២៤​ នៅលេីកំណាត់ផ្លូវលំភូមិអក្ស​ សង្កាត់ត្រពាំងក្រសាំង​ ខណ្ឌពោធិ៍សែនជ័យ។ 

ជនរងគ្រោះឈ្មោះរាត្រី​ ភេទប្រុស​ អាយុ១៧ឆ្នាំ​ ជាសិស្ស​ ស្នាក់នៅភូមិចែងម៉ែង​ សង្កាត់សំរោងក្រោម​ ខណ្ឌពោធិ៍សែនជ័យ។ ម៉ូតូរបស់ជនរងគ្រោះដែលត្រូវជនសង្ស័យប្លន់យកទៅនោះ​ ម៉ាកហុងដា​ឌ្រីម ស៊េរីឆ្នាំ២០២២​ ពណ៌ខ្មៅ​ មិនចាំស្លាកលេខ។ 

តាមសម្តីជនរងគ្រោះបានឱ្យដឹងថា​ មុនពេលកេីតហេតុរូបគេបានជិះម៉ូតូម្នាក់ឯងចេញពីផ្ទះ​ បានបន្តិចស្រាប់តែជួបជនសង្ស័យកំពុងដេីរម្នាក់ឯង​ ពេលនោះជនសង្ស័យបានពឹងរូបគេជួយសង្គ្រោះដឹកទៅត្រពាំងក្រសាំង​ រូបគេក៏ព្រមឌុបទៅដោយជិះតាមផ្លូវលំ​ លុះមកដល់ចំណុចកេីតហេតុជនសង្ស័យក៏យកកាំបិតភ្ជង់កជនរូបគេគំរាមឱ្យឈប់​ ។ 

ជនរងគ្រោះបន្តថា​ ខណៈរូបគេឈប់ម៉ូតូស្រាប់តែជនសង្ស័យរុញធាក់រូបគេទម្លាក់ចេញពីម៉ូតូរួចជិះគេចខ្លួនទៅបាត់​។ បន្ទាប់មកជនរងគ្រោះក៏ស្រែកថាចោរៗនិងរត់ដេញតាម​ តែគ្មានអ្នកណាជួយឡេីយ​។ 

ក្រោយកេីតហេតុជនរងគ្រោះបានត្រឹមទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងក្រសាំងដេីម្បីសុំអន្តរាគមន៍៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖