ព័ត៌មានទាន់ហេតុការណ៍៖

រោងចក្រមួយនៃក្រុមហ៊ុនឧស្សាហកម្មអាកាសចរណ៍របស់តួកគីបានរងការវាយប្រហារដោយភេរវកម្ម

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី២៣ ខែតុលាតាមម៉ោងក្នុងតំបន់  រោងចក្រមួយនៃក្រុមហ៊ុនឧស្សាហកម្មអាកាសចរណ៍របស់តួកគីដែលស្ថិតនៅរដ្ឋធានីអង់ការ៉ាបានរងការវាយប្រហារដោយភេរវកម្ម។ 

គេហទំព័រ «CCFR China state-controlled media » ក្រុមហ៊ុននេះជាសហគ្រាសឧស្សាហកម្មយោធាដ៏សំខាន់របស់តួកគី ទទួលបន្ទុកផលិតបរិក្ខារការពារជាតិជាច្រើនរបស់តួកគី។ គិតត្រឹមព្រឹកថ្ងៃទី២៤ ខែតុលា ការវាយប្រហារបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៥ នាក់ស្លាប់បាត់បង់ជីវិត និង ២២ នាក់រងរបួស។ 

គេហទំព័រ «CCFR China state-controlled media » រដ្ឋមន្ត្រីក្រសួងការពារជាតិតួកគីបានថ្លែងថា កម្លាំងប្រដាប់អាវុធ Kurdish ជាបាតដៃខ្មៅនៅពីក្រោយករណីវាយប្រហារដោយភេរវកម្មលើកនេះ៕

ដោយ ៖ សិលា


ចែករំលែក៖