ព័ត៌មានទាន់ហេតុការណ៍៖

លោកXi Jinping៖ ៣ឆ្នាំបន្ទាប់ពីការលើកឡើងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល យើងបានបំផុសឱ្យមានការវិនិយោគប្រាក់ទុនអភិវឌ្ឍន៍ក្នុងទំហំជិត២០ប៊ីលានដុល្លារអាមេរិក ត្រូវជាជាង១១០០គម្រោង

ចែករំលែក៖

អន្តរជាតិ ៖ នាល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ព្រឹកថ្ងៃទី ២៤ ខែតុលាតាមម៉ោងក្នុងតំបន់ លោក Xi Jinpingប្រធានរដ្ឋចិនបានអញ្ជើញចូលរួមកិច្ចប្រជុំសន្ទនាថ្នាក់ដឹកនាំ “BRICS បូក ” ដែលបើកធ្វើនៅក្រុងKazan ប្រទេសរុស្ស៊ី  ។ លោកបានអញ្ជើញថ្លែងសន្ទរកថាគន្លឹះក្រោមចំណងជើងថា « ប្រមូលផ្តុំកម្លាំងចលករដ៏ខ្លាំងក្លានៃ “សកលខាងត្បូង” រួមគ្នាជំរុញការកសាងសហគមន៍រួមជោគវាសនារបស់មនុស្សជាតិ»។

     លោកXiJinpingបានសង្កត់ធ្ងន់ថា យើងត្រូវស្តារការអភិវឌ្ឍឡើងវិញ ដើម្បីសម្រេចបាននូវភាពរុងរឿងជាទូទៅ។យើងត្រូវធ្វើជាកម្លាំងដ៏រឹងមាំនៃការអភិវឌ្ឍរួម ចូលរួមយ៉ាងសកម្មនិងដឹកនាំកំណែទម្រង់ប្រព័ន្ធអភិបាលកិច្ចសេដ្ឋកិច្ចសកល ព្រមទាំងជំរុញការចាត់ទុកការអភិវឌ្ឍជាស្នូលក្នុងរបៀវារៈសេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិ។៣ឆ្នាំបន្ទាប់ពីការលើកឡើងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល យើងបានបំផុសឱ្យមានការវិនិយោគប្រាក់ទុនអភិវឌ្ឍន៍ក្នុងទំហំជិត២០ប៊ីលានដុល្លារអាមេរិក ត្រូវជាជាង១១០០គម្រោង។មជ្ឈមណ្ឌលសម្ព័ន្ធភាពវៃឆ្លាតសិប្បនិមិត្តផ្នែកឧស្សាហកម្មនិងកម្មន្តសាលត្រូវបានបង្កើតឡើងទីក្រុងសៀងហៃ ភាគីចិននឹងកសាងវេទិកាសហប្រតិបត្តិការតាមអនឡាញស្តីពី “ពន្ធគយវៃឆ្លាត”សកលនិងមជ្ឈមណ្ឌលគំរូផ្នែកគយរបស់ប្រទេសBRICS ហើយស្វាគមន៍ប្រទេសនានាចូលរួមយ៉ាងសកម្ម៕

ដោយ ៖ សិលា


ចែករំលែក៖