អន្តរជាតិ ៖ នាល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ទីភ្នាក់ងារសារព័ត៌មានជាតិស៊ីរីបានផ្សាយថា នៅថ្ងៃទី២៦ខែតុលា អ៊ីស្រាអែលបានវាយប្រហារតាមអាកាសមកលើមូលដ្ឋានយោធាច្រើនកន្លែងដែលស្ថិតនៅតំបន់កណ្តាលនិងភាគខាងត្បូងស៊ីរី។
ការផ្សាយបានឱ្យដឹងទៀតថា កងកម្លាំងការពារដែនអាកាសស៊ីរីបានទប់ស្កាត់គ្រាប់មីស៊ីលដែលបាញ់ដោយកងទ័ពអ៊ីស្រាអែល និងបានបាញ់ទម្លាក់ប៉ុន្មានគ្រាប់។
ព្រឹកព្រលឹមថ្ងៃទី ២៦ ខែតុលា កន្លែងមួយចំនួនក្នុងស៊ីរីដូចជារដ្ឋធានីដាម៉ាស ជាដើមបានបន្លឺឡើងនូវសំឡេងបំផ្ទុះ។
សូមបញ្ជាក់ថា បន្ទាប់ពីស៊ីរីផ្ទុះសង្គ្រាមផ្ទៃក្នុងតាំងពីឆ្នាំ២០១១កន្លងមក កងទ័ពអ៊ីស្រាអែលបានវាយប្រហារតាមអាកាសជាច្រើនលើកចំពោះទីតាំងគោលដៅក្នុងដែនស៊ីរីដោយយកលេសថាជាការវាយប្រហារសំណង់យោធាអ៊ីរ៉ង់។ រដ្ឋាភិបាលស៊ីរីនិងរដ្ឋាភិបាលអ៊ីរ៉ង់សុទ្ធតែបដិសេធថាកងទ័ពអ៊ីរ៉ង់បានប្រចាំក្នុងស៊ីរី។ តាមរយៈការប៉ះទង្គិចរវាងអ៊ីស្រាអែលនិងបក្សហេសបូឡាលីបង់កាន់តែខ្លាំង អ៊ីស្រាអែលវាយ ប្រហារកាន់តែញឹកញាប់មកលើទីតាំងគោលដៅក្នុងស៊ីរី៕
ដោយ ៖ សិលា