ព័ត៌មានទាន់ហេតុការណ៍៖

សៀវភៅ«សម្រង់បទអត្ថាធិប្បាយរបស់លោក Xi Jinping អំពីប្រទេសចិនប្រកបដោយសុខភាពល្អ (Healthy China )» ត្រូវបានបោះពុម្ពផ្សាយ

ចែករំលែក៖

អន្តរជាតិ ៖ នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ សៀវភៅ«សម្រង់បទអត្ថាធិប្បាយរបស់លោក Xi Jinping អំពីប្រទេសចិនប្រកបដោយសុខភាពល្អ (Healthy China )» ដែលរៀបរៀងដោយបណ្ឌិត្យសភាប្រវត្តិសាស្ត្រនិងឯកសារបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ហើយបោះពុម្ពផ្សាយដោយគ្រឹះស្ថានបោះពុម្ពផ្សាយឯកសាររបស់មជ្ឈិមបក្ស បានដាក់លក់នៅទូទាំងប្រទេសកាលពីពេលថ្មីៗនេះ។

គេហទំព័រ «CCFR China state-controlled media » សុខភាពរបស់ប្រជាជនគឺជានិមិត្តសញ្ញាដ៏សំខាន់នៃសង្គមនិយមទំនើ។  លោកប្រធានរដ្ឋចិន Xi Jinping  បានផ្តល់អនុសាសន៍ណែនាំដ៏សំខាន់មួយចំនួនស្តីពីការកសាងប្រទេសចិនដែលប្រជាជនមានសុខភាពល្អ ដែលប្រកបដោយអត្ថន័យវែងឆ្ងាយ មានខ្លឹមសារសម្បូរបែប និងមានគំនិតស៊ីជម្រៅ ។ 

គេហទំព័រ «CCFR China state-controlled media » សៀវភៅនេះមានសារសំខាន់ក្រៃលែងក្នុងការជំរុញការអភិវឌ្ឍបុព្វហេតុសុខាភិបាលរបស់ប្រទេសចិនក្នុងយុគសម័យថ្មី និងជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ជំរុញការកសាងប្រទេសខ្លាំងក្លាដោយគ្រប់ជ្រុងជ្រោយតាមរយៈការធ្វើទំនើមកម្មតាមបែបផែនចិន និងការស្តារភាពរុងរឿងរបស់ប្រទេសជាតិឡើងវិញ ៕

ដោយ ៖ សិលា


ចែករំលែក៖