ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់​ម៉ូតូដែល​បំពាក់​បំពង់​ស៊ីម៉ាំង​កែច្នៃ​ តែប្រជាពលរដ្ឋនាំគ្នាមកតវ៉ាជាមួយសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ​៖​ ​សមត្ថកិច្ចនគរបាល​ប៉ុស្តិ៍​កន្ទោក​សហការ​ជាមួយ​កំលាំង​នគរបាល​ខណ្ឌ​កំបូល បាន​ឃាត់​ម៉ូតូ​មួយ​គ្រឿង ដែល​បំពាក់​បំពង់​ស៊ីម៉ាំង​កែច្នៃ​​យក​ទៅ​ណែនាំ​ ប៉ុន្តែ​ប្រជាពលរដ្ឋ​ ដែលត្រូវ​ជា​មិត្តភ័ក្ដិ​ម្ចាស់​ម៉ូតូ​ នាំគ្នាមកតវ៉ា ​ថា​សមត្ថកិច្ច​ចង់​ធ្វើ​ស៊ីទៅវិញ ។

ហេតុការណ៍នេះបង្កឲ្យមានការ ភ្ញាក់​ផ្អើល​កាល​ពី​ម៉ោង​១០​យប់ ​ថ្ងៃ​ទី​២៩ ​ខែ​តុលា ​ឆ្នាំ​២០២៤​នៅ​តាម​បណ្ដោយ​ផ្លូវ​ បេតុង​ ជិត​បុរី​រំចេក​ ដែល​ស្ថិត​នៅ​សង្កាត់​កន្ទោក​ ខណ្ឌ​កំបូល​។ 

​សមត្សមត្ថកិច្ចនគរបាលប៉ុស្តិ៍កន្ទោកបានឲ្យ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ​ ដោយ​មាន​បងប្អូន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​នឹង​ប្តឹង​សមត្ថកិច្ច​ថា​មាន​ម៉ូតូ​មួយ​គ្រឿង​ជា​ម៉ូតូ​ធំ​ ម៉ាក YAMAHA MX KING​ ពណ៌​ខៀវ​ ពាក់​ស្លាក​លេខ ​សៀមរាប ​1AQ-6060 ​តែង​តែ​បើក រោទ៍សម្លេងខ្លាំងៗ  រំខានដល់ប្រជាពលរដ្ឋ​ពេញ​ភូមិ​ បន្ទាប់​មក ​នគរបាល​ប៉ុស្តិ៍​កន្ទោក​សហការ​ជាមួយ​នគរបាល​ខណ្ឌ​កំបូល​ បាន​ឃាត់​ម៉ូតូ​ខាង​លើ​ភ្លាមៗ​ តែ​ម្ចាស់​ម៉ូតូ​ស្រែក​ឡាំប៉ា​ដាក់​កំលាំង​នគរបាល​ ថា​ ពួកគាត់​មិន​បាន​ជិះ​ ទេ​ម៉េច​បាន​ឃាត់​ម៉ូតូ​គាត់​ ហើយពួកគាត់​ថា​ មុន​នេះ​គាត់​កំពុង​ផឹក​ស៊ីនៅ​ជិត​កន្លែង​កើត​ហេតុ​ហើយ​មិន​បាន​ជិះ​ម៉ូតូ​ទេ​គ្រាន់​តែ​បណ្តើរ​ម៉ូតូ​ចាប់​នឹង​ឃាត់​ម៉ូតូ​គាត់​អី​។ 

សមត្ថកិច្ច​​បាន​បញ្ជាក់​ប្រាប់​ទៀត​ថា​ ឥឡូវ​នេះ​គាត់​ឃាត់​យក​ទៅ​ប៉ុស្តិ៍​ ហើយ​អោយ​ម្ចាស់​ម៉ូតូ​ យក​បំពង់​ស៊ីម៉ាំង​ស៊ីន​មក​ប្តូរ​ ហើយ​ចប់​ តែ​ខាង​មិត្តភ័ក្ដិ​ខាង​ម្ចាស់​ម៉ូតូ​ មិន​ព្រម ​ខ្លាច​កំលាំង​សមត្ថកិច្ច​នគរបាល​ឃាត់​ម៉ូតូ​ខាង​លើ​គៀប​ស៊ី​ពួកគាត់​ ដោយ​នាំ​គ្នា​ឡូឡា​ពេញ​ដង​ផ្លូវ​ នឹង​បណ្តាល​ឲ្យ​ផ្អើល​ដល់​ប្រជាពលរដ្ឋ​នៅ​ជិត​កន្លែង​កើត​ហេតុ​ចោមរោម​ពេញ​ដង​ផ្លូវ​ ។ លុះ​មួយ​សន្ទុះ​ក្រោយ​មក​ទើប​ស្រប​ជា​មួយ​កំលាំង​សមត្ថកិច្ច​។ 

បបបបន្ទាប់ពីកើតហេតុសមត្ថកិច្ចបានឲ្យពួក​គាត់​ប្តូរ​ដាក់ស៊ី​ម៉ាំង​ស៊ី​ន​វិញនឹង​ណែនាំ​ហើយ​ឱ្យ​ ​ត្រឡប់ទៅផ្ទះភ្លាមៗ​ ដោយ​មិន​ទាម​ទារ​ផាក​នោះ​ឡើយ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖