ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖ 

១- លី សាម៉េត ជនទុច្ចរិត = មិនអាចគេចរួចពីសំណាញ់ច្បាប់ឡើយ។

២- ករណី លី សាម៉េត គឺជាគំរូអាក្រក់សម្រាប់ជនទុច្ចរិតទាំងឡាយ = ដែលជាត្រីងៀតឆ្លៀតពង?

៣- ឯឧ ប៉ែន បូណា មិនមែនជាជនលាក់មុខអីដូចក្រុមជនទុច្ចរិតថានោះទេ =. តែ ឯឧ ប៉ែន បូណា ជាមនុស្សឯករាជ្យដែលធ្វើការងារតាមសិទ្ធិសេរីភាពរបស់ខ្លួន?

៤- ទោះជាជាអ្នកសារព័ត៌មានក៏ដោយ = ក៏អ្នកសារព័ត៌មានក៏ជាពលរដ្ឋដែរ?

៥- បើជាពលរដ្ឋ = គឺមានសិទ្ធិនយោបាយដូចពលរដ្ឋទូទៅដែរ។

៦- តាមពួកប្រតិកិរិយាដែលហៅជាអ្នកសារព័ត៌មានឯករាជ្យ = គឺប្រឆាំងអ្នកកាន់អំណាច?

៧- ពលរដ្ឋខ្មែរនៅក្រៅប្រទេសដែលចង់ទៅលេងស្រុកខ្មែរដែលជាស្រុកកំណើត = មិនមានការហាមឃាត់ទេ។ ប៉ុន្តែជាធម្មតាសុពលភាពលិខិតឆ្លងដែនត្រូវមានយ៉ាងតិច៦ខែ?

៨- សម រង្ស៊ី ជាមេប្រឆាំងដែលកំសាកបំផុតលើលោក = បានតែសំដីតែគ្មានសកម្មភាព គ្មានការគាំទ្រ?

៩- ចង់ធ្វើស្អីមួយលើគណបក្សប្រជាជនកម្ពុជា = ធ្វើវាមិនកើតទើបបរាជ័យគ្រប់ជំហ៊ាន?

១០- បង្កើតរដ្ឋាភិបាលក្រៅប្រទេស = ទោះបង្កើតបានក៏គ្មានប្រទេសណាហ៊ានទទួលស្គាល់ដែរនិងគ្មានការគាំទ្រពីប្រជាជនឡើយ ៕

ដោយ ៖ សិលា


ចែករំលែក៖