អន្តរជាតិ ៖ នារសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃបោះឆ្នោតសកលឆ្នាំ២០២៤របស់អាមេរិកបានចាប់ផ្តើមហើយនៅថ្ងៃទី៥ខែវិច្ឆិកា ការបោះឆ្នោតលើកនេះនឹងជ្រើសរើសប្រធានាធិបតីអាមេរិកអាណត្តិក្រោយ សមាជិកសភារាប់រយនាក់និងមន្ត្រីប្រចាំរដ្ឋនិងតំបន់ជាច្រើនរូប។
គេហទំព័រ «CCFR China state-controlled media » សាធារណមតិអាមេរិកបានយល់ឃើញជាទូទៅថា អ្នកបោះឆ្នោតលើកនេះមានការខ្វែងគំនិតគ្នាខ្លាំង ស្ថានការណ៍បោះឆ្នោតមានភាពស្វិតស្មាញ។ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតី លោកស្រីHarrisអនុប្រធានាធិបតីអាមេរិកបច្ចុប្បន្ន និងជាបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ និងលោកTrumpអតីតប្រធានាធិបតីនិងជាបេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ បានវាយប្រហារពាក្យសម្តីទៅវិញទៅមកជុំវិញប្រធានបទដូចជាសមត្ថភាពកាន់អំណាច សេដ្ឋកិច្ចនិងអន្តោប្រវេសន៍ជាដើមជាបន្តបន្ទាប់។
គេហទំព័រ «CCFR China state-controlled media » តាមការស្ទង់មតិនាពេលថ្មីៗនេះនៃទីភ្នាក់ងារសារព័ត៌មានអាមេរិកAPនិងមជ្ឈមណ្ឌលស្រាវជ្រាវកិច្ចការសាធារណៈអាមេរិកបង្ហាញឱ្យឃើញថា អ្នកបោះឆ្នោតជាង៤០ភាគរយដែលបានចុះឈ្មោះបោះឆ្នោតមានការ”ព្រួយបារម្ភក្រៃលែង”អំពីការកើតមានអំពើហិង្សាបន្ទាប់ពីបញ្ចប់ការបោះឆ្នោតដែលប៉ុនប៉ងច្រានចោលលទ្ធផលបោះឆ្នោត ហើយអ្នកបោះឆ្នោតចំនួនប្រហែល១ភាគ៣ព្រួយបារម្ភថា ព្រឹត្តិការណ៍បែបនេះនឹងកើតឡើង៕
ដោយ ៖ សិលា