ព័ត៌មានទាន់ហេតុការណ៍៖

លោកត្រាំ កំពុងនាំមុខលើលោកស្រី ហារីស ក្រោយយកឈ្នះនៅក្នុងរដ្ឋដែល តែងតែគាំទ្រគណបក្សប្រជាធិបតេយ្យ

ចែករំលែក៖

សារព័ត៌មាន AP នៅថ្ងៃទី 5 ខែវិច្ឆិកា (ម៉ោងនៅបូព៌ា) បានរាយការណ៍ថា អតីតប្រធានាធិបតី Donald Trump បានឈ្នះនៅក្នុងរដ្ឋ Florida ដោយក្លាយជាបេក្ខជនគណបក្សសាធារណរដ្ឋដំបូងគេដែលឈ្នះនៅក្នុងស្រុក Miami-Dade ចាប់តាំងពីឆ្នាំ 1988 ។
សារព័ត៌មាន CNN បានផ្សាយថា បេក្ខជនប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ កំពុងនាំមុខលោកស្រី កាម៉ាឡា ហារីស ជាបេក្ខជនប្រធានាធិបតី នៃគណបក្សប្រជាធិបតេយ្យ ដោយទទួលបានអង្គបោះឆ្នោត ១៥៤ ទល់នឹង២៧។
ដើម្បីអាចក្លាយជាប្រធានាធិបតីអាមេរិក លោកស្រី ហារីស ឬលោក ត្រាំ ត្រូវប្រមូលឱ្យបានអង្គបោះឆ្នោតយ៉ាងហោច ២៧០រូប ក្នុងចំណោមអង្គបោះឆ្នោតសរុប ៥៣៨រូប។
នៅក្នុងឆ្នាំ២០២៤នេះ មានរដ្ឋសំខាន់ៗចំនួន៧ ដែលនឹងសម្រេចអ្នកឈ្នះ-ចាញ់រវាងលោក ត្រាំ និងលោកស្រី ហារីស។ រដ្ឋទាំងនេះដែលគេហៅថា Swing States រួមមាន Georgia, North Carolina, Arizona, Michigan, Nevada, Pennsylvania និងរដ្ឋ Wisconsin៕

ដោយ៖ ធីរីណា(រូប​ថត​៖ znews)


ចែករំលែក៖