ព័ត៌មានទាន់ហេតុការណ៍៖

Diaz រកបានគ្រាប់បាល់ hat-trick ជួយ Liverpool បន្តឈរកំពូលតារាងនៅ Champions League

ចែករំលែក៖

ការវិលត្រឡប់ដ៏រំជួលចិត្តរបស់លោក Xabi Alonso ទៅកាន់ទឹកដី Anfield បានបញ្ចប់ដោយការបរាជ័យយ៉ាងធ្ងន់ធ្ងរជាមួយនឹងខ្សែប្រយុទ្ធ Luis Diaz បានស៊ុតបញ្ចូលទីបាន៣គ្រាប់ ខណៈដែល Liverpool បានរក្សាកំណត់ត្រានៃក្របខ័ណ្ឌ Champions League របស់ពួកគេដោយយកឈ្នះលើក្រុម Bayer Leverkusen ក្នុងលទ្ធផល ៤ទល់០ បន្តឈរកំពូលតារាង។

លោក Alonso នៅតែជាបុគ្គលដ៏មានប្រជាប្រិយយ៉ាងខ្លាំងនៅ Liverpool បន្ទាប់ពីបានជួយក្រុមឈ្នះពានរង្វាន់ Champions League កាលពីឆ្នាំ២០០៥ ហើយត្រូវបានគេកោតសរសើរយ៉ាងខ្លាំងក្នុងការស្នងតំណែងលោក Jurgen Klopp នៅរដូវក្តៅនេះ រហូតដល់គាត់សម្រេចចិត្តស្នាក់នៅប្រទេសអាល្លឺម៉ង់។

លោក Arne Slot ត្រូវបានតែងតាំងជាគ្រូបង្វឹកចុងក្រោយ ហើយការចាប់ផ្តើមដ៏ឆ្នើមរបស់គាត់បានបន្ត ខណៈដែល Liverpool មិនអាចរកគ្រាប់បាលនាំមុខគូប្រកួតបាននៅតង់ទី១លើក្រុម Leverkusen ប៉ុន្តែនៅតង់ទី២ក្រុមហង្សក្រហមបានលុតក្រុមភ្ញៀវរហូតដល់ធ្លាយសំណាញ់ទី៤គ្រាប់។

កីឡាករ Luis Diaz បានបំបែកភាពជាប់គាំង ដោយរកបាន១គ្រាប់នាំមុខនៅនាទីទី៦១ជាមួយនឹងការស៊ុតបាល់បញ្ចូលទីយ៉ាងល្អផុតដៃលើអ្នកចាំទី Lukas Hradecky ពីការបញ្ជូនបាល់របស់ Curtis Jones ហើយភ្លាមៗកីឡាករ Cody Gakpo បានបន្ថែមគ្រាប់បាល់ទី២នៅនាទីទី៦៣ ពីការបញ្ជូនបាល់របស់ Mohamed Salah។ Diaz បានបន្តរកគ្រាប់បាល់ទី៣នៅនាទីទី៨៣ ពីការបញ្ជូនរបស់ Mohamed Salah ដដែល។ក្រុមម្ចាស់ផ្ទះនៅតែមានពេលវេលាសម្រាប់កីឡាករសញ្ជាតិកូឡុំប៊ីរូបនេះក្នុងការវាយបកដើម្បីរកគ្រាប់បាល់ទី៤នៃការប្រកួត ដោយ Luis Diaz បានបន្ថែមគ្រាប់បាល់ក្នុងម៉ោងបន្ថែម៩០+២។

Liverpool បានបើកការបង្ហាញពីថាមពលក្នុងតង់ទីពីរមួយទៀត ខណៈដែលក្តីសង្ឃឹមរបស់លោក Alonso ក្នុងការផលិតភាពតក់ស្លុតក្នុងក្របខ័ណ្ឌ Champions League ត្រូវបានបំផ្ទុះប្រឆាំងនឹងអតីតក្លិបរបស់គាត់។

ជ័យជម្នះនេះមានន័យថា Liverpool បន្តឈរនៅលើកំពូលតារាងនៃទម្រង់ថ្មីនៃក្របខ័ណ្ឌ Champions League ជាមួយនឹងពិន្ទុអតិបរមា១២ពីការប្រកួតចំនួន៤ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC)


ចែករំលែក៖