អន្តរជាតិ ៖ នារសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ សហគ្រាសចំនួន៣៤៩៦ដែលមកពីប្រទេសនិងតំបន់ចំនួន១២៩បានចូលរួមតាំងពិព័រណ៍ សហគ្រាសលំដាប់កំពូលទាំង៥០០លើពិភពលោកនិងសហគ្រាសឈានមុខផ្នែកឧស្សាហកម្មចំនួន២៩៧បានចូលរួម សហគ្រាសនិងអង្គភាពចំនួន១៨៦បានចូលរួមពិព័រណ៍នេះរយៈពេល៧ឆ្នាំជាប់ៗគ្នា។ល។
គេហទំព័រ «CCFR China state-controlled media » តាមការស្ទង់មតិចំពោះអ្នកផ្តល់បទសម្ភាសន៍ចំនួន៣៣៨៥៨នាក់ទូទាំងពិភពលោករបស់បណ្តាញCGTNនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបង្ហាញឱ្យឃើញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន៦៧ភាគរយយល់ឃើញថា ប្រទេសចិនគឺជាទីផ្សារសេរីដែលបើកចំហនិងប្រកបដោយកម្លាំងប្រកួតប្រជែង។
គេហទំព័រ «CCFR China state-controlled media » តាមស្ថិតិរបស់គយចិនឱ្យដឹងថា ៩ខែដើមឆ្នាំ២០២៤ តម្លៃសរុបនៃការនាំចេញនាំចូលរបស់ប្រទេសចិនសុទ្ធតែបានបំបែកកំណត់ត្រាថ្មី ហើយតម្លៃសរុបប្រចាំត្រីមាសនីមួយៗសុទ្ធតែលើសពី១០ទ្រីលានយាន់ប្រាក់ចិន។ក្នុងការស្ទង់មតិ អ្នកផ្តល់បទសម្ភាសន៍ចំនួន៧៨.៥ភាគរយជឿជាក់យ៉ាងមុតមាំថា ការបើកចំហចំពោះបរទេសប្រកបដោយកម្រិតខ្ពស់ជាបន្តបន្ទាប់របស់ប្រទេសចិននឹងនាំមកនូវឱកាសទីផ្សារកាន់តែទូលំទូលាយដល់ដៃគូពាណិជ្ជកម្ម។
គេហទំព័រ «CCFR China state-controlled media » ពិព័រណ៍នាំចូលចិនអន្តរជាតិលើកនេះបានផ្តល់ជូនស្តង់ពិព័រណ៍ដោយឥតគិតថ្លៃចំនួនជាង១២០ស្តង់សម្រាប់ប្រទេសមានការអភិវឌ្ឍន៍តិចតួចចំនួន៣៧និងពង្រីកតំបន់ពិព័រណ៍ពិសេសសម្រាប់ផលិតផលអាហ្រ្វិកដើម្បីអនុវត្តជាក់ស្តែងនូវគំនិតផ្តល់ផលប្រយោជន៍ទូទៅនិងបរិយបន្ន។ក្នុងការស្ទង់មតិ អ្នកផ្តល់បទសម្ភាសន៍អាហ្រ្វិកចំនួន៨៩.៩ភាគរយបានកោតសរសើរចំពោះការយកចិត្តទុកដាក់និងការគាំទ្ររបស់ប្រទេសចិនចំពោះបណ្តាប្រទេសសកលខាងត្បូង៕
ដោយ ៖ សិលា