ព័ត៌មានទាន់ហេតុការណ៍៖

ទឹកជំនន់ មិនអាចរារាំងយើងទាំងពីរ ចូលរោងការនោះឡើយ

ចែករំលែក៖

ភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ បានបង្កឲ្យមានទឹកជំនន់ក្នុងតំបន់ឃុំ Huong Thuy ខេត្ត Ha Tinh ប្រទេសវៀតណាម។ ទោះបីផ្លូវត្រូវជន់លិចក៏ដោយ ក៏នៅតែបន្តពិធីរៀបការ តាមការគ្រោងទុក ហើយមនុស្សរាប់រយនាក់នៅតែដើរឆ្លងកាត់ទឹកដើម្បីចូលរួមពិធីមង្គលការ។
រូបថតក្នុងពិធីមង្គលការក្រោមភ្លៀងលិចទឹកត្រូវបានមហាជនបង្ហោះលើបណ្ដាញសង្គមយ៉ាងរំភើប។ តាមការស្រាវជ្រាវរបស់អ្នកយកព័ត៌មាននេះជាពិធីមង្គលការដែលបានធ្វើឡើងនៅថ្ងៃទី៦ វិច្ឆិកា នៅផ្ទះកូនកំលោះ Phan Van Thanh (កើតឆ្នាំ ១៩៩៦ នៅភូមិ២ ឃុំ Huong Thuy)។
ក្រុមគ្រួសារបាននិយាយថា កូនកំលោះ Phan Van Thanh និងកូនក្រមុំ Le Nu Hoang Diep (កើតឆ្នាំ 2002) ពីមុនមានគម្រោងរៀបចំពិធីជប់លៀង និងទទួលកូនក្រមុំនៅថ្ងៃទី 6 ខែវិច្ឆិកា។ ក្រុមគ្រួសាររៀបចំពិធីជប់លៀង និងអញ្ជើញភ្ញៀវនៅសាលផ្ទះវប្បធម៌ ភូមិ២ ឃុំហឿងធុយ។
ទោះជាយ៉ាងនេះក្តី ភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ ជាពិសេសនៅព្រឹកព្រលឹមថ្ងៃទី៦ ខែវិច្ឆិកា បណ្តាលឲ្យកន្លែងទទួលភ្ញៀវអាពាហ៍ពិពាហ៍ទាំងមូលត្រូវទឹកជន់លិច។
គ្រួសារខ្ញុំក៏មានគម្រោងរុះរើរោងអាពាហ៏ពិពាហ៏ទៅកន្លែងផ្សេងដែរ តែមិនអាចគ្រប់គ្រងបានទាន់ពេលទេ នៅមុនថ្ងៃពិធីមង្គលការ មានភ្លៀងធ្លាក់ ហើយទឹកក៏ហក់ឡើងយ៉ាងលឿន ក្រុមគ្រួសារកូនក្រមុំគិតថា បើផ្លូវលិចទឹកខ្លាំងមែនជិះទូកទៅផ្ទះប្តី។
អ្វីដែលធ្វើឲ្យមហាជនភ្ញាក់ផ្អើលនោះគឺមានភ្ញៀវចូលរួមយ៉ាងច្រើនកុះករ បើទោះជាទឹកជំនន់មានជម្រៅពី 30-60cm ក៏ដោយ ក៏ពួកគត់នៅតែចុះចូលទឹកយ៉ាងសប្បាយរីករាយអង្គុយនៅតុអាហារ។
នេះជារឿងមួយដ៏ល្អ ដែលអ្នកជិតខាង ភ្ញៀវអញ្ជើញមិនបោះបង់ នៅតែចូលរួម ក្នុងពិធីបង្គលការនេះដដែល ។ ទាំងនោះបង្ហាញពីការរាប់អាចញាតិដ៏ស្មោះ មិនបោះបង់គ្នាឡើយ ៕ ដោយ៖ ធីរីណា

រូប​ថត​៖ PT

 


ចែករំលែក៖