ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ចំនួន ១០ ដូចខាងក្រោម ៖ 

១- លោកដូណាល់ត្រំាជាប់ឆ្នោតជាប្រធានាធិបតីសហរដ្ឋអាមេរិកតាមឆន្ទៈរបស់ប្រជាជនសហរដ្ឋអាមេរិក = កម្ពុជាគោរពការសម្រេចចិត្តរបស់ប្រជាជនសហរដ្ឋអាមេរិក?

២- ទោះបីអ្នកណាមកធ្វើជាប្រធានាធិបតីសហរដ្ឋអាមេរិក = ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកមានលក្ខណៈប្រហាក់ប្រហែលគ្នាដូចពីមុនៗដែរ?

៣- ថាគោលការណ៍ពិភពលោកគឺគោរពសិទ្ធិមនុស្ស = តែអ្នកបង្កើតគោលការណ៍នេះជាអ្នករំលោភសិទ្ធិមនុស្ស?

៤- ការបង្កើតសង្គ្រាម ការគាំទ្រសង្គ្រាម ការផលិតសព្វាវុធ ការផ្តល់សព្វាវុធដល់គូជំលោះ = សុទ្ធតែជាការរំលោភសិទ្ធិមនុស្ស?

៥- សន្តានជាយក្សទោះនៅក្នុងកាលៈទេសៈណាក៏នៅតែជាយក្សដដែល = តាំងពីកើតមកគេមិនដែលឃើញយក្សប្រែមកជាទេវតាទេ?

៦- ក្នុងការវិភាគបើខួរក្បាលរេទៅខាងណា = គឺនិយាយលំអៀងទៅខាងនោះហើយ?

៧- ក្នុងនាមជាអង្គការសង្គមស៊ីវិលមិនអាចទៅដោះស្រាយវិវាទដីធ្លីជំនួសតុលាការទេ = បើនៅតែធ្វើទាំងបំពានតួនាទីគឺខុសច្បាប់?

៨- ព្រំដែនរវាងកម្ពុជានិងថៃត្រូវយកតាមសន្ធិសញ្ញានិងកិច្ចព្រមព្រៀងបារាំង-សៀម

= បើមានខុសពីនេះទើបអាចទាមទារបាន ?

៩- លោកស្រីកាម៉ាឡាហារីលទទួលស្គាល់បរាជ័យរបស់ខ្លួនចំពោះមុខលោកត្រាំ = ម៉េចទណ្ឌិតមេឧទ្ទាមក្រៅច្បាប់មិនយកគំរូតាមលោកស្រីហារីសដូចយកតាមលោកស្រីអោងសានស៊ូឃ្យីទេប្ញ?

១០- សម រង្ស៊ី អន់ជាងលោកស្រីហារីសឆ្ងាយ = មិនហ៊ានទទួលស្គាល់ភាពកម្សោយរបស់ខ្លួន? ៕

ដោយ ៖ សិលា


ចែករំលែក៖