ព័ត៌មានទាន់ហេតុការណ៍៖

សហព័ន្ធបាល់ទាត់អាល្លឺម៉ង់ពិន័យក្លិប Bayern Munich ១៥៨,៩៤០ដុល្លារបន្ទាប់ពីអ្នកគាំទ្ររំខានដល់ការប្រកួត

ចែករំលែក៖

ក្លិបយក្សនៅ Bundesliga គឺ Bayern Munich ត្រូវបានពិន័យជាប្រាក់ចំនួន១៥០,០០០អឺរ៉ូ ប្រមាណ ១៥៨,៩៤០ដុល្លារដោយសហព័ន្ធបាល់ទាត់អាល្លឺម៉ង់ (DFB) កាលពីថ្ងៃអង្គារ បន្ទាប់ពីអ្នកគាំទ្ររបស់ពួកគេបានរំខានដល់ការឈ្នះពានពានរង្វាន់ German Cup នៅ Ulm កាលពីខែសីហា។

ក្លិប Bayern Munich បានទទួលយកការសម្រេចរបស់ស្ថាប័នគ្រប់គ្រង ដោយក្លិបនេះបានឈ្នះការប្រកួតកាលពីថ្ងៃទី១៦ ខែសីហា ដោយលទ្ធផល ៤-០។

DFB បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅក្នុងនាទីទី៤៦នៃការប្រកួត DFB Cup នៅ SSV Ulm អ្នកទស្សនានៅទីក្រុង Munich បានដុតភ្លើងកាំជ្រួចយ៉ាងហោចណាស់៧០គ្រាប់ និងកាំជ្រួចចំនួន ៤ផ្សេងទៀតដែលបាញ់ចូលទីលាន។ មួយចំនួននៃហេតុការណ៍ទាំងនេះត្រូវបានគប់តម្រង់ឆ្ពោះទៅរកទីលានដោយបង្ខំឱ្យមានការរំខានប្រហែល៣នាទីនៅក្នុងការប្រកួតដោយសារតែផ្សែងខ្លាំង។

សេចក្តីប្រកាសបានបញ្ជាក់ថា ក្នុងចំនួននេះ ក្លិបអាចបែងចែកប្រាក់រហូតដល់៥០,០០០អឺរ៉ូបន្ថែមទៀត សម្រាប់វិធានការការពារសន្តិសុខ ឬអំពើហឹង្សា ដែលត្រូវតែផ្ទៀងផ្ទាត់ទៅ DFB ត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។

គួរបញ្ជាក់ថា ក្រុមកំពូលតារាង Bayern Munich នឹងជួបជាមួយម្ចាស់ជើងឯក Bayer Leverkusen ក្នុងវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ German Cup នៅថ្ងៃទី៣ ខែធ្នូខាងមុខនេះ ៕

ដោយ៖ ភារៈ(រូបភាព ៖ CNA)


ចែករំលែក៖