ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖ 

១- ការបានចូលជាសមាជិកនៃកិច្ចព្រមព្រៀងនៃការទទួលយកបទបញ្ញត្តិ អ.ស.ប សម្រាប់យានយន្តបរិក្ខានិងគ្រឿងបន្លាស់ដែលបំពាក់ប្រើប្រាស់គ្រឿងយានយន្ត = គឺមានផលប្រយោជន៍ដល់កម្ពុជាស្របតាមពេលវេលា?

២- ការតែងតាំងមន្ត្រីក្នុងរដ្ឋបាលលោកត្រាំជាសិទ្ធិផ្ទៃក្នុងរបស់លោកត្រំា = មន្ត្រីណាក៏ដោយដែលបានតែងតាំងសុទ្ធតែអនុវត្តតាមគោលការណ៍នៃនយោបាយរបស់ប្រធានាធិបតីត្រាំដូចគ្នា។

៣- ការនិយាយថារដ្ឋបាលលោកត្រាំនឹងរិតបន្តឹងពីបញ្ហាសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៅកម្ពុជា = គ្រាន់និយាយតាមការយល់ឃើញរបស់ខ្លួនដែលមានផលចំណេញដល់ខ្លួន។

៤-   សភាពការណ៍ពិភពលោកមានការប្រែប្រួល = អញ្ចឹងជំហរដឹកនាំរបស់ប្រធានាធិបតីក៏នឹងមានការប្រែប្រួលតាមសភាពការណ៍បច្ចុប្បន្នភាពដែរ។

៥- ក្រុមឧទ្ទាមក្រៅច្បាប់បង្កើយរបស់ហៅថាចលនាជាតិតស៊ូនិងការផ្សាយរបស់កាសែតឥណ្ឌាថារដ្ឋបាលបៃដឹននៅពីក្រោយការធ្វើបដិវត្តន៍ព័ណ៌នៅកម្ពុជា = កាន់តែរដ្ឋាភិបាលកម្ពុជាបង្កើនសកម្មភាពប្រុងប្រយ័ត្នខ្ពស់ប្រឆាំងរាល់សកម្មភាពរបស់ពួកខ្មាំងសត្រូវ។

៦- គេលួចឲ្យមេដៃពីក្រោយ = មានន័យថាគេឲ្យអាចម៍?

៧- ប្រទេសកម្ពុជាជារបស់ប្រជាជនកម្ពុជា = ប្រជាជនកម្ពុជានោះគឺជាសមាជិកគណបក្សប្រជាជនកម្ពុជា?

៨- ពួកអាស៊ីសេរីបានតែធ្វើវេទិការតុមូលពីសហរដ្ឋអាមេរិកមកទេ = និយាយមួលបង្កាច់ទាល់តែងាប់តៃហោងទៅក៏មិនប៉ះពាល់ដល់រាជរដ្ឋាភិបាលកម្ពុជាដែរ?

៩- តែបើមានសកម្មភាពក្នុងប្រទេស = ពិតជាត្រូវវ៉ៃខ្នោះជាមិនខាន?

១០- ខ្មែរប្រឆាំងនៅក្រៅប្រទេសបានតែនិយាយពីចម្ងាយរាប់ម៉ឺនគម = ពួកនេះអត់ហ៊ានមកជិតកម្ពុជាទេ? ៕

ដោយ ៖ សិលា


ចែករំលែក៖