ព័ត៌មានទាន់ហេតុការណ៍៖

ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ អកអំបុក ថ្ងៃទី៣ (ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤)

ចែករំលែក៖

ភ្នំពេញ​៖​ នេះជាថ្ងៃចុងក្រោយ ហើយទូកខ្លាំងៗក្នុងគូពិសេសត្រូវជួបគ្នា ក្នុងនោះលេខ១ពីរថ្ងៃជាប់គ្នា សារាយតេជោសែនជ័យ (ខេត្តកណ្តាល) ប៉ះសារ៉ាត់សែនជ័យបារមីអន្ទង់ស (ខេត្តព្រៃវែង)។

ចំណែកទូកលេខ២ពីរថ្ងៃជាប់គ្នា តេជោកែវវិជ័យបារមីចៅសែន (ពោធិ៍សាត់) ជួប សព្រួញពេជ្រ (ព្រៃវែង)។

សម្រាប់ឌីសែនជ័យបារមីបូព៌ារបស់ខេត្តស្វាយរៀង ប្រកួតជាមួយស្រីម៉ៅក្រាំងយ៉ូវខេត្តកណ្ដាល។

ឯនរិន្ទរង្សីពិជ័យចិត្របុត្ររបស់ខេត្តបាត់ដំបងប្រកួតជាមួយឌួងសូរិយាបុប្ផាស្ទឹងសែនបារមីក្ដីដូងមកពីខេត្តកំពង់ធំ៕

ដោយ៖ ស តារា


ចែករំលែក៖