ព័ត៌មានទាន់ហេតុការណ៍៖

ដឹកជញ្ជូនតាមទម្ងន់កម្រិតកំណត់ ដើម្បីចូលរួមថែរក្សាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យបានយូរអង្វែង

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ អំពាវនាវសូមបងប្អូនប្រជាពលរដ្ឋចូលរួមគោរពច្បាប់ ដោយដឹកជញ្ជូនតាមទម្ងន់ផ្ទុកត្រឹមត្រូវតាមច្បាប់កំណត់ ដែលនេះជាការរួមចំណែកមួយយ៉ាងសំខាន់ ដើម្បីការពារផ្លូវថ្នល់យើងកុំឱ្យខូចខាតមុនអាយុកាលកំណត់ ព្រមទាំងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលនាំឱ្យខូចខាតដល់ទ្រព្យសម្បត្តិ និងអាយុជីវិតអ្នកធ្វើដំណើរតាមដងផ្លូវជាមួយគ្នាផងដែរ។

ក្រសួង​សាធារណការ​ បានបញ្ជាក់ថា​ ការដឹកជញ្ជូនតាមកម្រិតកំណត់ មិនត្រឹមតែជួយថែរក្សាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ប៉ុណ្ណោះទេ ថែមទាំងជួយឱ្យបងប្អូនចៀសផុតពីការពិន័យ ដែលនាំឱ្យប៉ះពាល់ដល់ការប្រកបរបរដឹកជញ្ជូន និងជីវភាពរស់នៅប្រចាំថ្ងៃ។ 

គួរជម្រាបជូនថា​ ក្រសួង​សាធារណការ​ កន្លងទៅ​ក៏ធ្លាប់បាន​ចូលរួមថែរក្សាផ្លូវថ្នល់ កុំដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់!​ យោងតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា ៧៥ បានចែងថា៖អ្នកប្រើប្រាស់យានយន្តដឹកជញ្ជូនធុនធ្ងន់ដឹកជញ្ជូនទំនិញលើផ្លូវថ្នល់ ដែលផ្ទុកលើសទម្ងន់ ដែលធ្វើឱ្យស្រុតផ្លូវថ្នល់ ឬបែកលូកាត់ទទឹងផ្លូវ ឬបាក់ស្ពាន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦(ប្រាំមួយ) ខែ ទៅ ២ (ពីរ)ឆ្នាំ និងពិន័យជាប្រាក់ពី ១ ០០០ ០០០ (មួយលាន) រៀល ទៅ ៤ ០០០ ០០០ (បួនលាន) រៀល ។

ដូច្នេះ​ការចូលរួមគោរពច្បាប់ ដោយផ្ទុកទម្ងន់ត្រឹមត្រូវតាមច្បាប់កំណត់របស់បងប្អូនប្រជាពលរដ្ឋ គឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ដើម្បីការពារផ្លូវថ្នល់យើងខូចខាតមុនអាយុកាលកំណត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលនាំឱ្យខូចខាតដល់ទ្រព្យសម្បត្តិ និងអាយុជីវិតអ្នកធ្វើដំណើរតាមដងផ្លូវជាមួយគ្នាផងដែរ៕

ដោយ៖ តារា​


ចែករំលែក៖