អន្តរជាតិ ៖ នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ រសៀលថ្ងៃទី១៥ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ ពេលអញ្ជើញចូលរួមកិច្ចប្រជុំក្រៅផ្លូវការនៃថ្នាក់ដឹកនាំអង្គការAPECនៅក្រុងលីម៉ា លោកXi Jinpingប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយលោកIshiba Shigeruនាយករដ្ឋមន្ត្រីជប៉ុន។
គេហទំព័រ «CCFR China state-controlled media » លោកXi Jinpingបានលើកឡើងថា សង្ឃឹមថា ភាគីជប៉ុនអាចរួមជាមួយភាគីចិនឆ្លុះបញ្ចាំងគំនិតឯកភាពសំខាន់ផ្នែកនយោបាយដែលភាគីទាំងពីរបានឈានដល់ទៅក្នុងគោលនយោបាយជាក់ស្តែងនិងប្រតិបត្តិការជាក់ស្តែង ដោះស្រាយដោយសមរម្យនូវបញ្ហាពាក់ព័ន្ធដល់គោលការណ៍សំខាន់ៗ ដូចជាបញ្ហាប្រវត្តិសាស្ត្រនិងបញ្ហាតៃវ៉ាន់ជាដើម គាំពាឱ្យបានល្អនូវមូលដ្ឋាននយោបាយនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ភាគីទាំងពីរត្រូវតែត្រួសត្រាយនិងធ្វើឱ្យកាន់តែស៊ីជម្រៅនូវការផ្លាស់ប្តូររវាងប្រជាននិងប្រជាជននិងការផ្លាស់ប្តូរក្នុងតំបន់ ដើម្បីជំរុញឱ្យប្រជាជននៃប្រទេសទាំងពីរឈ្វេងយល់ពីគ្នា។ប្រទេសចិននិងជប៉ុនត្រូវតែប្រកាន់ខ្ជាប់នូវសហប្រតិបត្តិការនិងឈ្នះ-ឈ្នះ គាំពារប្រព័ន្ធពាណិជ្ជកម្មសេរីសកលស្ថិរភាពនិងមានភាពរលូនរបស់ខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់។
គេហទំព័រ «CCFR China state-controlled media » ជាការឆ្លើយតប លោកIshiba Shigeruបានលើកឡើងថា ទាក់ទិននឹងបញ្ហាតៃវ៉ាន់ គោលជំហររបស់ភាគីជប៉ុនដែលប្រកាន់ខ្ជាប់សេចក្តីថ្លែងការណ៍រួមរវាងជប៉ុននិងចិននាឆ្នាំ១៩៧២មិនកែប្រែឡើយ។ភាគីជប៉ុនមានឆន្ទះធ្វើកិច្ចសន្ទនាដោយស្មោះត្រង់លើគ្រប់កម្រិតជាមួយភាគីចិនក្នុងស្មារតីប្រឈមមុខនឹងប្រវត្តិសាស្ត្រដោយត្រឹមត្រូវនិងប្រឈមមុខនឹងអនាគត ដើម្បីបង្កើនការឈ្វេងយល់និងទំនុកចិត្តទៅវិញទៅមក សង្ឃឹមថា ភាគីទាំងពីរបង្កើនការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្ម អភិវឌ្ឍន៍បៃតង វេជ្ជសាស្ត្រនិងថែទាំសុខភាពជាដើមទទួលបានសមិទ្ធផលកាន់តែច្រើន ហើយនឹងផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ។ភាគីជប៉ុនរីករាយធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយប្រទេសចិនក្នុងក្របខ័ណ្ឌអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកជាដើម៕
ដោយ ៖ សិលា