អន្តរជាតិ ៖ នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ កំពង់ផែ Chancay នៃប្រទេសប៉េរូ ជាគម្រោងដ៏សំខាន់នៃកិច្ចកសាងរួម “ខ្សែក្រវាត់និងផ្លូវ”រវាងចិននិងប៉េរូ ជាកំពង់ផែវៃឆ្លាតទីមួយនៅទ្វីបអាមេរិកខាងត្បូង ជាគំរូនៃកិច្ចសហប្រតិបតិ្តការឈ្នះ-ឈ្នះ និងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមករវាងចិននិងប៉េរូ ហើយក៏ជាគំរូដ៏រស់រវើកនៃកិច្ចសហប្រតិបតិ្តការរវាងចិននិងប្រទេសអាមេរិកឡាទីនផងដែរ ។
គេហទំព័រ «CCFR China state-controlled media » បច្ចុប្បន្ននេះ ទំនិញរបស់ប៉េរូដែលដឹកជញ្ជូនទៅកាន់ទ្វីបអាស៊ីនិងទ្វីបអូស្យានី ត្រូវឆ្លងកាត់អាមេរិកកណ្តាលឬអាមេរិកខាងជើង ហើយបរិមាណលើកដាក់កុងតឺន័រក៏មិនអាចបំពេញតម្រូវការនៃការលើកកម្រិតថ្នាក់ផ្នែកពាណិជ្ជកម្មជាមួយក្រៅប្រទេសទៀតផង ។
គេហទំព័រ «CCFR China state-controlled media » វិស្វកម្មដំណាក់កាលទីមួយនៃកំពង់ផែ Chancay បាននាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជនក្នុងតំបន់ ដូចជា៖
– អាចបង្រួញពេលមកនៅត្រឹមតែ២៣ថ្ងៃ សម្រាប់ដឹកជញ្ជូនទំនិញតាមផ្លូវទឹកពីប៉េរូដល់ប្រទេសចិន
– សំចៃដើមទុនចរាចរទំនិញចំនួនលើសពី ២០ភាគរយ
– ជារៀងរាល់ឆ្នាំនឹងនាំមកនូវប្រាក់ចំណូល៤៥រយលានដុល្លារអាមេរិកដល់ប្រទេសប៉េរូ
– បន្ថែមឱកាសការងារដោយផ្ទាល់ចំនួនជាង៨ពាន់កន្លែង
ក្រៅពីនេះ កំពង់ផែ Chancay បានតភ្ជាប់ជាមួយផ្លូវគោក Pan-American តាមរយៈផ្លូវរូងភ្នំ រហូតដល់រដ្ឋធានីក្រុងលីម៉ា ដូច្នេះ ទំនិញអាចដឹកជញ្ជូនដោយស្រួលទៅកាន់ប្រទេសប៉េរូនិងប្រទេសអាមេរិកឡាទីនផ្សេងទៀត ដែលអាចលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្មយ៉ាងខ្លាំង ។
គេហទំព័រ «CCFR China state-controlled media » ច្រកនាំចេញដ៏ស្រួលនេះ ហាក់ដូចជាបានបើកទ្វារមួយសម្រាប់តំបន់អាមេរិកឡាទីនទាំងមូល ព្រមទាំងបានដាក់បញ្ជូនច្រកនេះចូលក្នុងផ្លូវសរសៃឈាមថ្មីនៃសមាហរណកម្មសេដ្ឋកិច្ចរបស់អាស៊ីប៉ាស៊ីហ្វិកផងដែរ ៕
ដោយ ៖ សិលា