ព័ត៌មានទាន់ហេតុការណ៍៖

គណៈប្រតិភូក្រសួងធនធានទឹក ជួបប្រជុំចង្អៀតជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ក្នុងទីក្រុងតូក្យូ

ចែករំលែក៖

ទីក្រុង​តូក្យូ​៖​ ក្នុងឱកាសបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន លោក ចាន់ ស៊ីណាត រដ្ឋលេខាធិការ តំណាងលោក ថោ ជេដ្ឋា រដ្ឋមន្ដ្រីកសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងធនធានទឹក និងឧតុនិយមជួបប្រជុំលក្ខណៈចង្អៀតជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ម្សិលមិញនេះ​ នៅសណ្ឋាគារ Shinagawa Prince ក្នុងទីក្រុងតូក្យូ។

នាឱកាសនោះ​ លោករដ្ឋលេខាធិការ​ បានបញ្ជាក់ឱ្យដឹងថា កិច្ចប្រជុំដ៏មានសារសំខាន់នេះគឺដើម្បីពិភាក្សាគ្នាលើកិច្ចការនិងសកម្មភាពដូចជា៖ 

១) របកគំហើញពីដំណើរទស្សនកិច្ចក្នុងបណ្តាខេត្តនៃប្រទេសជប៉ុននាពេលកន្លងមកនេះ 

២)ធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំក្រសួងស្ថាប័នទាំងពីរ និងធនាគារអភិវឌ្ឍន៍អាស៊ី(ADB) 

៣)រៀបចំផែនការយុទ្ធសាស្រ្ត និងគម្រោងការអនុវត្តបណ្តាអនុគម្រោងនៃគម្រោងដែលកំពុងដំណើរការអនុវត្ត មានដូចជា៖ គម្រោងកែលម្អវិស័យធារាសាស្រ្ត គម្រោងគ្រប់គ្រងវិស័យធនធានទឹកដោយវិធានការចម្រុះ គម្រោង CFAVC គម្រោង CAISAR និងគម្រោងកាត់បន្ថយគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតក្នុងតំបន់ភូមិភាគពាយ័ព្យនៃប្រទេសកម្ពុជាក្រោមហិរញ្ញប្បទានរបស់ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) និងធនាគារអភិវឌ្ឍន៍អាស៊ី(ADB) 

៤)បើកសិក្ខាសាលាថ្នាក់ជាតិ ដើម្បីធ្វើការផ្សព្វផ្សាយក្នុងក្របខ័ណ្ឌទូទាំងប្រទេស 

៥)សុំការអនុម័តដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមរដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ដើម្បីស្នើសុំការអនុវត្តពីសំណាក់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារអភិវឌ្ឍន៍អាស៊ី(ADB)៕

ដោយ​៖ តារា​


ចែករំលែក៖