ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃចន្ទទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបង្ហាញពីស្ថិតិអ្នកទេសចរជាតិ និងអន្តរជាតិ ដើរលេងកម្សាន្តទូទាំងប្រទេស ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ មានដូចជា៖
– ទេសចរជាតិ សរុបប្រមាណ ៖ ៧ ៧៥៥ ០៩២ នាក់
– ទេសចរអន្តរជាតិ សរុបប្រមាណ ៖ ៨៩ ២៩៦ នាក់
សូមកត់សម្គាល់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤នេះ គឺមានទេសចរជាតិ នៅទូទាំងប្រទេសមានចំនួនកើនឡើងច្រើនជាងឆ្នាំ២០២៣៕ដោយ៖តារា
ខាងក្រោមនេះជាស្ថិតិលម្អិតភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដើរលេងកម្សាន្តនៅតាមបណ្ដារាជធានី-ខេត្ត៖