ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ២៦នាក់​ នៃលទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៩ករណីទូទាំងប្រទេស នៅថ្ងៃទី១៨ វិច្ឆិកានេះ!

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ២៦នាក់ (ស្រី ៣នាក់) ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ​នៅទូទាំងប្រទេសកម្ពុជា​ បានចុះស្រាវជ្រាវ​បង្រ្កាប​ និងឃាត់ខ្លួន​ក្នុងថ្ងៃតែមួយ ពាក់ព័ន្ធ​បទល្មើសគ្រឿងញៀនចំនួន ៩ករណី​ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ​ ។

ក្នុងចំណោមជនសង្ស័យចំនួន ២៦នាក់ រួមមាន៖​ ជួញដូរ ៤ករណី ឃាត់ ១១នាក់(ស្រី ៣នាក់)​ ,ដឹកជញ្ជូន រក្សាទុក ៤ករណី ឃាត់ ៥នាក់(ស្រី ០នាក់)​ និងប្រើប្រាស់ ១ករណី ឃាត់ ១០នាក់(ស្រី ០នាក់)។ 

ចំណែក​វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៨ ខែវិច្ឆិកា រួមមាន៖​ មេតំហ្វេតាមីន​ ម៉ាទឹកកក​(Ice)ស្មេីនិង​ ៨០,៦៨ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ៦អង្គភាពបានចូលរួមបង្ក្រាប មានដូចខាងក្រោម​៖

កម្លាំង​នគរបាល​ជាតិ​ ៥អង្គភាព 

*១ / បាត់ដំបង៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។

*២ / កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ រក្សាទុក ៣ករណី ឃាត់ ៤នាក់ និងអនុវត្តន៍ដីកា ២ករណី ចាប់ ២នាក់ ស្រី ១នាក់ ចាប់យកIce ១៦,៩៥ក្រាម។

*៣ / កំពង់ធំ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៣២,៨៦ក្រាម។

*៤ / ព្រៃវែង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ចាប់យកIce ១២,៧៥ក្រាម។

*៥ / តាកែវ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៤,៤៣ក្រាម។

ដោយឡែកកម្លាំងកងរាជអាវុធហត្ថខេត្ត ១អង្គភាព

១ / កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ៦នាក់ ស្រី ២នាក់ ចាប់យកIce ១៣,៦៩ក្រាម៕

ដោយ​៖ តារា​


ចែករំលែក៖