ព័ត៌មានទាន់ហេតុការណ៍៖

អធិការនគរបាលខណ្ឌឫស្សីកែវ តំណាងដ៏ខ្ពង់ខ្ពស់លោក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានចែកជូននូវភេសជ្ជៈអាយស៍និងថវិកាមួយចំនួនដល់កងកម្លាំងក្រោយបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចែកជូននូវ ទឹកពិសាបរិសុទ្ធកម្ពុជា ភេសជ្ជៈអាយស៍(IZE) ភេសជ្ជៈ BOOSTRONG និងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លារបស់ លោក អភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ និង លោកអ្នកឧកញ៉ា ឧកញ៉ា លោកជំទាវឧកញ៉ា លោកជំទាវ លោក លោកស្រី ជាសប្បុរសជន ជូនដល់កងកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវដែលបានចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងរបៀបរៀបរយក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ ប្រកបដោយជោគជ័យ។‍

ក្នុងនាមអធិការនគរបាលខណ្ឌឫស្សីកែវ ខ្ញុំបាទសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅ‍ និងសូមគោរពជូនពរ លោកអភិបាល លោកអ្នកឧកញ៉ា ឧកញ៉ា លោកជំទាវឧកញ៉ា លោកជំទាវ លោក លោកស្រី ទទួលបានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច និងសូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ៖ ជីណា


ចែករំលែក៖