ព័ត៌មានទាន់ហេតុការណ៍៖

Chelsea ហ៊ានឱ្យ៣៥លានផោនសម្រាប់អ្នកចាំទី Kelleher របស់ Liverpool

ចែករំលែក៖

ក្លិបតោខៀវ Chelsea កំពុងរៀបចំផែនការផ្ទេរនៅរដូវក្តៅលើ Liverpool សម្រាប់អ្នកចាំទី Caoimhin Kelleher។ កីឡាករសញ្ជាតិអៀរឡង់រូបនេះគ្រោងនឹងចាកចេញពីកីឡដ្ឋាន Anfield នៅចុងបញ្ចប់នៃរដូវកាលនេះ នៅពេលដែលហង្សក្រហមស្វាគមន៍អ្នកចាំទីថ្មី Giorgi Mamardashvili ។

ការចុះហត្ថលេខានោះទំនងជាឃើញ Kelleher ដែលមានភាពអស្ចារ្យសម្រាប់ក្រុម Liverpool បន្ទាប់ពីរបួស Alisson ដែល Kelleher ជាអ្នកចាំទីដៃទី៣មានឱកាសបង្ហាញខ្លួន  នោះគឺទោះបីជាគាត់ដើរតួក្នុងក្រុមក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះក៏ដោយ។

Kelleher មិនមានចំណាប់អារម្មណ៍ក្នុងកៅអីបម្រុងនាពេលអនាគតទេ ហើយកីឡាករអន្តរជាតិសាធារណៈរដ្ឋអៀរឡង់រូបនេះស្ទើរតែចាកចេញនៅរដូវក្តៅជាមួយនឹងក្លិប Nottingham Forest ក្នុងចំណោមក្លិបដែលត្រូវបានគេរាយការណ៍ថា បានចាប់អារម្មណ៍គាត់។

ឥឡូវនេះ Chelsea ដែលកំពុងស្ថិតក្នុងទីផ្សារដោះដូរអ្នកចាំទីកំពូលដែលតាមដានកីឡាកររូបនេះ។ ប្រភពបានប្រាប់ SunSport ថា ចំណុចជាប់មួយគឺការពិតដែលថា Liverpool មិនចង់លក់កីឡាករនេះទៅឱ្យគូប្រជែងដណ្តើមពាននោះទេ ប៉ុន្តែប្រសិនបើ Chelsea ផ្គូរផ្គងតម្លៃ៣៥លានផោនដែលក្លិបបានដាក់លើកីឡាករនេះពួកគេអាចនឹងមានជម្រើស។

គូរប្រជែងជាមួយ Chelsea ក៏មានក្លិបយក្សអុីតាលី២ដែរគឺ Juventus និង Napoli ដែលកំពុងតាមដាន Kelleher ប៉ុន្តែគាត់ត្រូវបានគេជឿថា ចូលចិត្តជម្រើសក្នុងការបន្តនៅ Premier League ប្រសិនបើកិច្ចព្រមព្រៀងអាចសម្រេចបាន។ នោះនឹងឃើញគ្រូបង្វឹក Chelsea លោក Enzo Maresca អាចចង់បានច្រើនជាងក្លិបខាងលើ ៕

ដោយ៖ ភារៈ(រូបភាព ៖ The Sun)


ចែករំលែក៖