ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដួចខាងក្រោម ៖
១- ថាការចាប់ខ្លួនឳពុក ស៊ន តារា ជាអំពើស្មោកគ្រោគ = ជាក្រុមឧទ្ទាមក្រៅច្បាប់ជាអ្នកថាទេ បញ្ហាសំខាន់គឺមានភ័ស្តុតាងជាក់ស្តែង?
២- ការចាប់ខ្លួនអ្នកពាក់ព័ន្ធបទល្មើសគ្រឿងញៀន = គឺជាការត្រឹមត្រូវ?
៣- ការចាត់វិធានការណ៍ច្បាប់លើជនល្មើសច្បាប់ = គឺជាការពង្រឹងនីតិរដ្ឋនិងលទ្ធិប្រជាធិបតេយ្យ?
៤- ថាចង់រស់ដោយកិត្តិយស = តែបើរស់ដើម្បីបម្រើនយោបាយចៅហ្វាយនាយមកវាយប្រហារលើជាតិសាសន៍ឯងមិនមែនជាកិត្តិយសទេ ។
៥- បើរកឃើញមានលុយកខ្វក់ រាយការណ៍ឲ្យសមត្ថកិច្ចចាប់ទៅ = ហ្អែងនិយាយបង្កាច់បង្ខូចដល់គេឯងធ្វើអី?
៦- ពួកឧក្រិដ្ឋជននៅក្បែរប្រមុខដឹកនាំប្រទេស = ដោយសារពួកវាប្រែធាតុកាលតែងតាំងវាល្អ ដល់បានតួនាទីវាឆ្លៀតឱកាសបោក?
៧- អាសុីសេរីវាគ្មានឯកសារអីច្បាស់លាស់ទេ = វាចេះតែនិយាយៗមួលបង្កាច់ដោយគ្មានមូលដ្ឋានអីទេ?
៨- មិនខំរកសុីដល់ជំពាក់បំណុលច្រើនអាងអីកាប់សម្លាប់ប្រពន្ធកូន មានចំណេញអីបានតែងាប់ផុតពូជអត់អំពើ?
៩- អំពើសន្និដ្ឋិភាពជាមួយបរទេស = ជាទង្វើក្បត់ជាតិ ដែលត្រូវជាប់ទោសពី១៥ឆ្នាំដល់៣០ឆ្នាំ ( មាត្រា៤៤៣នៃក្រមព្រហ្មទណ្ឌ)
១០- មិនមែនប្រជាជនកម្ពុជាទេដែលចង់ឲ្យប្តឹងទៅតុលាការអន្តរជាតិរឿងកោះគុត = គឺក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមទេដែលចង់ដុតឲ្យខ្លោច រោលឲ្យឆៅ? ៕
ដោយ ៖ សិលា