ព័ត៌មានទាន់ហេតុការណ៍៖

តើរឿងឧកញ៉ាអែល សារ៉ុម ប្ដឹងបុរីមនោរម្យព្រែកតាទែនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ទាមទារឱ្យភាគីបុរីគោរពកិច្ចសន្យា ដែលមានអ្នកឧកញ៉ា ផាត់ ប៊ុន ជាម្ចាស់ដល់ណាហើយ

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមប្រសាសន៍របស់ លោកឧកញ៉ាអែល សារ៉ុម បានឱ្យអង្គភាពសារព័ត៌យើងដឹងនៅថ្ងៃនេះថា «បើសួរខ្ញុំថារឿងហ្នឹងដល់ណាហើយគឺខ្ញុំមិនដឹងទេព្រោះរឿងនេះស្ថិតនៅក្នុងដៃរបស់តុលាការ  ហើយអ្វីដែលខ្ញុំទទួលបាន តាំងពីថ្ងៃដាក់ពាក្យបណ្ដឹងមកទល់ពេលនេះមានតែពាក្យបណ្ដឹង សាលាដំបូងរាជធានីភ្នំពេញថតចំលង. បង្កាន់ដៃបង់ប្រាក់ដែលបានបង់ប្រាក់រួចរាល់. ដីកាបង្គាប់ឱ្យបង់ប្រាក់ប្រដាប់ក្តីតុលាការក្រៅប្រព័ន្ធ ដែលបានបង់ប្រាក់រួច និងដីកាកោះឱ្យចូលនៅថ្ងៃទី ៣០ខែតុលាតែត្រូវបានខាងភាគីបុរីសូមពន្យាររហូតមកទល់ពេលនេះ ហើយខ្ញុំក៏កំពុងរង់ចាំមើលចំណាត់ការរបស់តុលាការដូចដែលបងប្អូនជាច្រើនបានសួរខ្ញុំដែរ។ បើទទួលបានព័ត៌មានយ៉ាងណាខ្ញុំនឹងជម្រាបជូនពុកម៉ែបងប្អូនទាំងអស់គ្នាជូនជ្រាប សូមអគុណ!»

គួររំឭកថា កាលពីអំឡុងថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២៤កន្លងទៅ លោកឧកញ៉ាអែល សារ៉ុមបានដាក់ពាក្យបណ្ដឹងរដ្ឋប្បវេណីចូលទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ប្តឹងបុរីមនោរម្យព្រែកតាទែនដែលមានអ្នកឧកញ៉ាផាត់ ប៊ុន ជាអគ្គនាយក ទាមទារឱ្យភាគីខាងបុរីគោរពតាមកិច្ចសន្យាទិញលក់ផ្ទះ រហូតមកទល់ពេលនេះនៅមិនទាន់ទទួលបានយុត្តិធម៌នៅឡើយទេ។ នេះបើកតាមការបញ្ជាក់របស់លោកឧកញ៉ាអែល សារ៉ុម៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖