ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបុកគ្នាលេីផ្លូវល្បឿនលឿនចន្លោះគីឡូម៉ែត្រលេខ៩២+៧០០ បណ្ដាលឱ្យស្លាប់ម្នាក់និងរបួសច្រេីននាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺបានឱ្យដឹងថា ៖ នៅ រសៀល ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ មានករណី គ្រោះថ្នាក់ចរាចរណ៍នៅចំណុចផ្លូវល្បឿនលឿន ចន្លោះគីឡូម៉ែត្រលេខ 92+ 700 ស្ថិតក្នុងភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ 

ប្រភពព័ត៌មានឱ្យដឹងថា មានរថយន្ត ០១គ្រឿង ម៉ាក Lexus RX300 ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2L-0205 បើកបរដោយឈ្មោះ ជឹម សុភ័ស្ស ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ អ្នករួមដំណើរម្នាក់ឈ្មោះ KAW SHONE GYI ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិ មីយ៉ាន់ម៉ា ស្នាក់នៅភ្នំពេញ បេីកបរមកពី ទិសខាងកើត ឆ្ពោះទៅទិសខាងលិច ក្នុងគន្លងផ្លូវធម្មតា ( ភ្នំពេញ ទៅ ព្រះសី ហនុ ) ពេលមកដល់ចំណុចខាងលើមាន ការដ្ឋានជួសជុលផ្លូវខាងមុខក៏បានងាក ចូលគន្លងវ៉ាជែង ហើយក៏ត្រូវរថយន្ត ០១គ្រឿងម៉ាក FORD RANGER ពណ៌ ស ស៊េរីឆ្នាំ ២០២៤ ពាក់ស្លាកលេខ ភ្នំពេញ 2BY-3110 បេីកបរដោយឈ្មោះ លុក ចិន្តា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅ ភូមិត្នោតជ្រុំ សង្កាត់ ព្រែកថ្មី ខណ្ឌច្បារអំពៅ អ្នករួមដំណើរម្នាក់ឈ្មោះ 

NOG CHEE HOU ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិម៉ាឡេស៊ី ស្នាក់នៅភ្នំពេញ បានបុកជាមួយរថយន្ដ Lexus ពីចំហៀងខាងឆ្វេងផ្នែកខាងក្រោយដែល កំពុងបើកបរស្របទិសគ្នា។ 

ក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលេី បានបណ្តាលឱ្យគ្រោះថ្នាក់មនុស្សស្លាប់ ០១នាក់ ប្រុស ( ជឹម សុភ័ស្ស នៅកន្លែងកើតហេតុ) ខូចខាតរថយន្តទាំងពីរគ្រឿង។ ក្រោយកើតហេតុ សមត្ថកិច្ច នគរបាលចរាចរណ៍បានជួយអន្ដរាគមន៍ សម្រួលយកវត្ថុតាងទាំងពីរមកកាន់ អធិការដ្ឋាននគរបាលស្រុកភ្នំស្រួចដេីម្បី បន្ដនីតិវិធី ។

សមត្ថកិច្ចនិងប្រជាពលរដ្ឋក៏សំណូមពរស្នេីសុំអោយតំណាងក្រុមហ៊ុនផ្លូវល្បឿនលឿនមេត្តាដាក់ផ្លាកសញ្ញាលេីការជួលជុ លផ្លូវ ថែទាំហេដ្ឋារចនាសម្ព័ន្ធ និងមេត្តា ជួយសម្រួលលេីការធ្វេីចរាចរណ៍បន្ថែមផង  ជាពិសេសដាក់ភ្លេីងសញ្ញាងាយឃេីញពីចម្ងាយ បេីសិនជាអាច៕

ដោយ ៖ សិលា


ចែករំលែក៖