ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យតូចចិត្តឪពុកម្តាយលែងរវល់ជាមួយ បុរសម្នាក់សម្រេចចិត្តធ្វេីអត្តឃាត ដោយចងកសម្លាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ មានការភ្ញាក់ផ្អេីលមួយបានកេីតឡេីង ខណៈប្រជាពលរដ្ឋបានប្រទះឃេីញសាកសពបុរសម្នាក់បានចងកលេីដេីមអម្ពិលស្លាប់យ៉ាងរន្ធត់ ។ ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង០៧នឹង៣០នាទី ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ត្រង់ចំណុចដើមអម្ពិល ផ្លូវលំ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ 

សពជនរងគ្រោះ មានឈ្មោះ វិន សុខចាន់ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ 

យោងតាមការបំភ្លឺពីឈ្មោះ រស់ ញ៉ាញ់ ភេទប្រុស អាយុ៦៤ឆ្នាំ ជាអ៊ំប្រុសបង្កើតជនរងគ្រោះបានឱ្យដឹងថា ក្មួយប្រុសរបស់គាត់តែងតែដើរបាត់ពីផ្ទះ ដោយឪពុកម្តាយលែងរវល់ជាមួយហើយ ។ នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្រាប់តែមានអ្នកស្គាល់គ្នាទំនាក់ទំនងមកប្រាប់គាត់ថា ឃើញសាកសពក្មួយប្រុសគាត់ចងកជាប់នឹងមែកដើមអម្ពិលនៅកន្លែងកើតហេតុ ទើបគាត់ទៅមើល រួចទំនាក់ទំនងប្រាប់ឪពុកម្តាយក្មួយប្រុសគាត់តែម្តង ។ 

បេីតាមការត្រួតពិនិត្យកន្លែងកើតហេតុ គេឃេីញសាកសពខាងលេីគឺជាមនុស្សប្រុស បានចង ក ដោយខ្សែចំណងខ្សែភ្លើងពណ៌ខ្មៅ ចុងជើងផុតពីដីប្រវែង២,២៣ម, នៅលើដីក្រោមជើងសាកសពមានកង់១ និងស្បែកជើងស៊កជ័រ១គូ ។ 

តាមការសន្និដ្ឋានរបស់មន្ត្រីជំនាញបានបញ្ចាក់ថា ជនរងគ្រោះបានស្លាប់ដោយសារចង ក (អត្តឃាត) ពិតប្រាកដមែន ។ ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានប្រគល់សាកសពខាងលេីឲ្យអ៊ំប្រុសបង្កើតយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖