ភ្នំពេញ៖ ញាតិញោមពុទ្ធបរិស័ទចំណុះជេីងវត្តនាំគ្នាសម្រុកចូលវត្ត ទូងស្គរប្រកាសផ្អេីលកណ្ដាលយប់ ខណៈដែលព្រះសង្ឃ២អង្គឆាន់(ផឹក)ស្រាបៀរ ឆាន់សាច់គោអាំងក្នុងកុដិ ។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡេីងនៅម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០២៤ ក្នុងបរិវេណវត្តពោធិ៍ញ្ញាណ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ពាក់ព័ន្ធនឹងករណីនេះ មានកម្លាំងសមត្ថកិច្ចមូលដ្ឋានក៏ដូចជាកម្លាំងកងរាជអាវុធហត្ថ បានចុះទៅកន្លែងកេីតហេតុ ការពារកុំឱ្យកេីតមានបាតុភាពចលាចលឬហិង្សាកេីតឡេីងប៉ុណ្ណោះ។
ដោយករណីនេះត្រូវរង់ចាំព្រឹកឡេីង ខាងក្រសួងនិងមន្ទីរធម្មការនិងសាសនា ចាត់វិធានការលើរឿងដែលព្រះសង្ឃបានប្រព្រឹត្តខុសពីវិន័យព្រះពុទ្ធសាសនានេះ។
ប្រជាពលរដ្ឋពុទ្ធបរិស័ទបានអោយដឹងថា វត្តខាងលើមិនទាន់មានគណៈកម្មការណាមួយមកគ្រប់គ្រងនៅឡើយទេ បេីគិតមកដល់សព្វថ្ងៃនេះ។
សូមបញ្ជាក់ថា ករណីព្រះសង្ឃឆាន់ស្រានេះវាជាទង្វេីរបស់បុគ្គល យេីងមិនអាចនិយាយរួមទាំងអស់បានទេ ហេីយក៏សូមអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋញាតិញោមជាពុទ្ធសាសនិកមេត្តាកុំដាក់បន្ទុករួមដល់ព្រះសង្ឃទូទៅ នេះជាការប្រព្រឹត្តរបស់បុគ្គលតែប៉ុណ្ណោះ ៕
ដោយ៖ ជ្រោយពេជ្រ